បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ពាក់ព័ន្ធអ្នកជួញដូរគ្រឿងញៀនជិត១គីឡូក្រាមនៅក្រុងសៀមរាប
នៅព្រឹកថ្ងៃទី១៩ ខែឧសភា នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យចំនួន២នាក់ទៅកាន់តុលាការ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាម។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែឧសភា នៅចំនុចមុខវត្តព្រះឥន្ទកោសីយ៍ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។
ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ ស្រឿន វីរៈ ភេទប្រុសឆ្នាំកំណើត ១៩៩៣ មុខរបរគ្មាន មានទីលំនៅ ភូមិស្រែណូយ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) និង ២-ឈ្មោះ ដួង សំអឿនហៅម៉ាប់ ភេទប្រុស ឆ្នាំកំណើត ១៩៩៤មុខរបរគ្មាន មានទីលំនៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន ម្សៅមេតំហ្វេតា មីនប្រភេទទឹកកកចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់ ៧១២ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង សំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃ ចំនួន ០២គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។