រដ្ឋបាល​ខេត្តសៀមរាប​ ​រៀបចំ​ការប្រកួត​ ​អុកចត្រង្គ​ ​កីឡា​ប៉េតង់​ ​និង​ការប្រកួត​ធ្វើម្ហូប​ ​សម្រាប់​មន្រ្ដី​រាជការ​នៅ​សាលា​ខេ​ត្ដ​

ដើម្បី​ផ្តល់​ឱកាស​ឱ្យ​មន្រ្តី​រាជការ​បាន​ជួបជុំគ្នា​សប្បាយ​ ​និង​លើកទឹកចិត្ត​ឱ្យ​ចេះ​សាមគ្គី​គ្នា​ក្នុង​ការ​បំពេញការងារ​ផង​នោះ​ ​រដ្ឋបាល​ខេត្តសៀមរាប​ ​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ពានរង្វាន់​អុកចត្រង្គ​ ​ប្រកួត​ប៉េតង់​ ​និង​ការប្រកួត​ធ្វើម្ហូប​ ​ដែល​អ្នកចូលរួម​ប្រកួត​គឺជា​មន្រ្តី​រាជការ​បម្រើការ​ងារ​នៅ​រដ្ឋបាល​ខេត្ត​ទាំងអស់​។​ ​ការប្រកួត​នេះ​ ​ធ្វើឡើង​ ​កាលពី​ថ្ងៃទី១៨ខែឧសភា​ឆ្នាំ២០១៩​។​

​ឯកឧត្តម​ ​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ ​បាន​មានប្រសាសន៍​ថា​ ​ការ​ជួបជុំ​នៃ​មហា​គ្រួសារ​មន្ត្រី​សាលាខេត្ត​សៀមរាប​នា​ថ្ងៃនេះ​ ​គឺជា​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​រាជការ​ទាំងអស់​ ​ឱ្យ​ចេះ​រួម​សហការ​គ្នា​ ​សាមគ្គី​គ្នា​ ​ជាគ្រួសារ​មន្ត្រី​តែមួយ​ ​ដើ​មី្ប​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ ​ក៏ដូចជា​កិច្ច​អភិវឌ្ឍន៍​ខេត្តសៀមរាប​ ​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង​ថែមទៀត​។​ ​ឯកឧត្តម​បាន​បន្ដ​ថា​ ​នេះ​ក៏​ជា​ការ​ផ្តល់​ឱ្យ​កាស​ឱ្យ​មន្រ្តី​ទាំងអស់​បាន​ជួបជុំគ្នា​សប្បាយរីករាយ​នៅ​ថ្ងៃឈប់​សម្រាក​ផង​ដែរ​។​ ​

​ឯកឧត្តម​បាន​បន្ត​ទៀត​ថា​ ​ការ​ជួបជុំ​មន្ត្រី​សាលាខេត្ត​នា​ថ្ងៃនេះ​ ​ក៏បាន​បង្ហាញ​នូវ​ស្មា​ដៃ​ ​និង​ស្មារតី​ ​បញ្ញា​ ​ភាព​វ័យ​ឆ្លាត​របស់​មន្ត្រី​នៅ​តាម​ទីចាត់ការ​ ​និង​អង្គភាព​ ​នី​មួយ​ៗ​ ​អំពី​ការ​ចេះកែ​ច្នៃប្រឌិត​ក្នុង​កា​រធ្វើ​ម្ហូម​ ​ការងារ​កីឡា​ ​និង​ការ​គិតពិចារណា​ឈ្លាសវៃ​របស់​មន្ត្រី​ក្នុង​ការសម្រេច​ទៅលើ​កិច្ច​ការ​ធំៗ​ទាំងឡាយ​ដែល​ខេត្ត​ប្រគល់​ជូន​។​ ​ឯកឧត្តម​អភិបាល​ខេ​ត្ដ​លើកឡើង​ថា​ ​កត្តា​នេះ​ហើយ​ ​ទើប​រដ្ឋបាល​ខេត្ត​ ​បង្កើត​នូវ​វិញ្ញាសា​ចំនួន៣​ ​ក្នុង​ការប្រកួត​ប្រជែង​ ​ដណ្តើម​ជ័យលាភី​សាលាខេត្ត​ ​ប្រចាំឆ្នាំ២០១៩​ ​ទាំង​វិស័យ​កីឡា​ ​និង​សិល្បៈ​ ​ក្នុង​ការ​ធ្វើម្ហូប​នេះ​ឡើង​។​ ​ឯកឧត្តម​បាន​បន្ថែម​ថា​ ​នៅ​ឆ្នាំ​បន្តបន្ទាប់​រដ្ឋបាល​ខេត្ត​នឹង​ជ្រើសរើស​នូវ​វិញ្ញា​សា​ប្លែក​ៗ​ទៀត​ ​ដើ​មី្ប​យក​មក​ធ្វើការ​ប្រកួតប្រជែង​ ​រក​នូវ​ក្រុម​ឆ្នើម​ៗ​ ​ពី​មន្ត្រី​នៃ​សាលាខេត្ត​សៀមរាប​ ​ហើយក៏​ជា​ប្រពៃណី​មួយ​ ​ដែល​ជា​ថ្នាក់ដឹកនាំ​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ​នូវ​ការ​ផ្សា​ភ្ជាប់​ជាមួយ​ថ្នាក់ក្រោម​ ​និង​មូលដ្ឋាន​ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ពេល​អ​នា​ត​គ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close