អាចារ្យធំ និងបក្ខពួក ត្រូវប៉ូលិសចាប់ខ្លួន ?
អាចារ្យធំ រួមទាំងបក្ខពួកត្រូវបានអាជ្ញាធរមានសមត្ថកិច្ចវៃខ្នោះស្លាបសេកទៅខាងក្រោយ រួចរុញឡើងឡានបញ្ជូនទៅកន្លែងសមត្ថកិច្ច ពីក្នុងហាងកាហ្វេមួយកន្លែងនៅក្នុងខេត្តសៀមរាប។
រូបភាពសមត្ថកិច្ចចាប់វៃខ្នោះអាចារ្យធំត្រូវបានបង្ហោះសារនៅលើបណ្ដាញសង្គម facebook បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
អ្វីជាការកត់សម្គាល់នោះ គឺនៅក្នុងការចាប់ខ្លួនអាចារ្យធំគេឃើញមានវត្តមានលោកសាន្ត ប៊ុនធឿន ស្លៀកពាក់ជាអាជ្ញាធរមានសមត្ថកិច្ចបានដឹកនាំកម្លាំងបញ្ជាចុះទៅចាប់ ហើយពិសេសជាងនោះទៅទៀតនោះគឺឃើញមានវត្តមានលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ផងដែរ។
ទាក់ទងការចាប់ខ្លួនអាចារ្យធំខាងលើនេះ អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ចំពោះករណីនេះ គ្រាន់តែជា សកម្មភាពសម្តែង និងផលិតខ្សែរវិដេអូ អប់រំ ពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរ គ្រឿងញៀន តែប៉ុណ្ណោះ ។ អាស្រ័យហេតុនេះ សូមសាធារណះជន មេត្តាកុំមានការយល់ច្រឡំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។