ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​អំពាវនាវ​ឲ្យ​អ្នកនេសាទ​ ​បង្កើន​ការគោរព​ច្បាប់​ជលផល​

​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​ ​ក្នុង​រដូវ​បិទ​នេសាទ​ចាប់ពី​ខែឧសភា​នេះ​ទៅ​បាន​ចុះ​ពង្រឹង​យន្តការ​អភិរក្ស​ធនធាន​ជីវ​ចំរុះ​ ​និង​មច្ឆជាតិ​ទន្លេមេគង្គ​ ​ដើម្បី​ធ្វើ​ឱ្យ​សំបូរ​បែប​ឡើងវិញ​ ​ហើយ​កត្តា​នេះ​ ​អ្នកនេសាទ​ត្រូវ​នាំគ្នា​ ​គោរពច្បាប់​ជលផល​ឲ្យបាន​ខ្ជាប់ខ្ជួន​។​

​ក្នុង​ឱកាស​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ជលផល​បន្ថែម​នៅ​រដូវ​បិទ​នេសាទ​ឆ្នាំ២០១៩នៅ​ចំណុច​ស្ពាន​មេគង្គ​ ​ក្នុង​សង្កាត់​ព្រះបាទ​ ​ក្រុង​ស្ទឹងត្រែង​ ​ខេត្ត​ស្ទឹងត្រែង​ ​លោក​ ​ទុំ​ ​នី​រ៉ូ​ ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ ​បាន​បញ្ជាក់​ថាៈ​ ​អ្នកនេសាទ​ទាំងអស់​ត្រូវ​មាន​ឆន្ទៈ​ស្រឡាញ់​ធនធាន​ជីវ​ចំរុះ​ ​ដែល​មាននៅ​តាម​ដង​ទន្ល​រមេ​គង្គ​ជាពិសេស​នៅ​រដូវ​បិទ​នេសាទ​នេះ​ចៀសវាង​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ណា​ ​ដែល​ច្បាប់​ហាមឃាត់​។​

​លោក​ពន្យល់​ថា​ ​បញ្ហា​នេះ​ ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ជួយ​ទប់ស្កាត់​បទ​ល្មើស​ផ្សេង​ៗ​ព្រោះ​កន្លងមក​មន្ត្រី​ជលផល​បាន​ប្រើ​វិធីសាស្ត្រ​អប់រំ​គ្រប់រូប​ភាព​ហើយ​ ​និង​មាន​ពេល​ខ្លះ​ក៍​បាន​ដកហូត​នៅ​ឧបករណ៍​មាន​ឃាត់​ទាំងនោះ​ផង​ដែរ​។​ ​“​អញ្ចឹង​ទេ​ខាង​ជលផល​នៅតែ​ទាមទារ​ ​ឱ្យ​ប្រជាពលរដ្ឋ​ ​ចូលរួម​ទាំងអស់គ្នា​ព្រោះ​ធនធាន​នេះ​មិនមែន​ជា​របស់​ជលផល​ ​មិនមែន​ជា​របស់​សារព័ត៌មាន​ឬ​របស់​អ្នកណា​ក​ម្នាក់​ទេ​គឺ​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់គ្នា​ ​មាន​ភារកិច្ច​ក្នុង​ការប្រើ​ប្រាស់​ដោយមាន​ការទទួលខុសត្រូវ​ទាំងអស់គ្នា​”​។​

​លោក​មាស​ ​សំណាង​ ​តំណាង​ឱ្យ​ប្រជា​សហគមន៍​នេសាទ​នៅ​សង្កាត់​សាមគ្គី​បាន​បញ្ជាក់​ថា​៖​អ្នកនេសាទ​ភាគច្រើន​បាន​យល់ដឹង​ពី​ច្បាប់​ជលផល​។​ ​ប៉ុន្​ត​ក៏​នៅ​មាន​ជនខិលខូច​មួយចំនួន​នៅតែ​លួចលាក់​ធ្វើសកម្មភាព​ ​នេសាទ​ខុសច្បាប់​ ​ដោយធ្វើ​សកម្មភាព​ឆក់​ក្តៅ​ ​និង​ឆក់​ត្រជាក់​ ​និង​បទល្មើស​ ​បន្ទាប់បន្សំ​ទៀត​ ​ដូចជា​លួច​ដាក់មង​ ​ក្នុង​អន្លុង​អភិរក្ស​ជាដើម​ ​។​

​លោក​ថា​ ​បទល្មើស​ប្រភេទ​នេះ​ពិតជា​នៅ​កើតមាន​នៅឡើយ​ ​ហើយ​លោក​តែងតែ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជលផល​ចុះ​បង្ក្រាប​ជា​រឿយ​ៗ​តែ​ធ្វើ​មិន​ឈ្នះ​ ​គួបផ្សំ​សមត្ថកិច្ច​ខ្វះ​មធ្យោបាយ​ផង​ធ្វើឲ្យ​បទល្មើស​នៅតែ​មាន​ ​ជាពិសេស​នៅពេល​យប់​។​

​សូម​បញ្ជាក់​ថា​៖​ខេត្ត​ស្ទឹងត្រែង​មាន​អន្លង់​អភិរក្ស​ពូជ​ត្រី​សំ​ខាន់​ៗ​ចំនួន៦០​-​ក្នុង​នោះ​មាន​អន្លង់​អភិរក្ស​ត្រីផ្សោត​ចំនួន៤និង​មាន​សហគមន៍​នេសាទ​ចំនួន៥២​-​ហើយ​កិច្ច​សហ​កា​របង្​ក្រាប់​បទល្មើស​រយៈពេល២សប្តាហ៍​នេះ​មន្ត្រី​ជំនាញ​ដកហូត​បាន​មង​គ្រប់​ប្រភេទ​ចំ​នូន១៥០ត្បូង​ស្មើ​និង​ជាង៣ម៉ឺន​ម៉ែត្រ​ ​អប់រំ​ប្រជា​អ្នកនេសាទ៥៧០នាក់​និង​បានឱ្យ​ធ្វើ​កិច្ចសន្យា​ចំនួន១៣៥នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close