ចាប់ខ្លួនមេក្លោងគ្រឿងញៀនរឹបអូសមេតំហ្វេតាមីនជាង៣គីឡូក្រាម ដែលត្រៀមយកទៅចែកចាយ
សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ដោយរឹបអូសគ្រឿងញៀនជាង៣គីឡូក្រាម ដែលត្រៀមនឹងចេញលក់ចែកចាយក្នុងរាជធានីភ្នំពេញ។
នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបាននិយាយថាប្រតិបត្តិការបង្ក្រាបមេក្លោងគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវលំ ស្ថិតក្នុងភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មេក្លោងគ្រឿងញៀនដែលត្រូវចាប់ខ្លួនឈ្មោះ ចើយ មុន្នី ភេទប្រុស អាយុ៤០ឆ្នាំ ។ ក្នុងពេលចាប់ខ្លួន សមត្ថកិច្ចបានរឹបអូសសារធាតុញៀនមាន ៖ មេតំហ្វេតាមីន (ICE) ទំងន់3009.76g ម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង និងប្រាក់ដុល្លារមួយចំនួន។
ឥឡូវនេះជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនមកតុលាការសម្រចតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។