ខេត្ត​បន្ទាយមានជ័យ​ ​ប្រារព្ធ​ ​«​ទិវា​ជាតិ​នៃ​ការ​ចងចាំ​»​ 

​នៅ​ព្រឹក​ថ្ងៃនេះ​ ​ថ្នាក់ដឹកនាំ​ខេត្ត​បន្ទាយមានជ័យ​ ​រួមមាន​ ​ឯកឧត្តម​~​លោកជំទាវ​សមាជិកព្រឹទ្ធសភា​ ​រដ្ឋសភា​មណ្ឌល​បន្ទាយមានជ័យ​ ​ក្រុមប្រឹក្សា​​ខេត្ត​~​គណៈ​អភិបាលខេត្ត​ ​មន្ទីរ​ ​អង្គភាព​ ​ក្រុង​~​ស្រុក​ ​កងកម្លាំង​គ្រប់​អង្គភាព​ ​ព្រះ​តេជៈ​គណ​ ​មន្ត្រី​រាជ​លោកគ្រូ​~​អ្នកគ្រូ​ ​សិស្ស​និស្សិត​ ​ប្រជាពលរដ្ឋ​ ​យុវជន​ ​ប្រមាណ​ ​១០៥៣​ ​អង្គ​-​នាក់​ ​បាន​ចូលរួម​ទិវា​នៃ​ការ​ចងចាំ​ ​នៅ​សតូ​បត​ម្កល់​អដ្ឋ​ធាតុ​ ​ជនរងគ្រោះ​ដោយ​របប​ប្រល័យ​ពូជសាសន៍​ ​នៅ​វត្ត​សុភមង្គល​ ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ ​។​

​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា​ ​«​ទិវា​ជាតិ​នៃ​ការ​ចងចាំ​»​ ​ដែល​ជា​ទិវា​មួយ​រំលឹក​ដល់​ទង្វើ​ដ៏​សែន​ព្រៃផ្សៃ​ ​និង​ឃោរឃៅ​បំផុត​របស់​បន​ប្រល័យ​ពូជសាសន៍​ ​ប៉ុល​ ​ពត​ ​ដែល​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​ ​និង​ធ្វើទារុណកម្ម​គ្មាន​ត្រាប្រណី​។​

​ចុងក្រោយ​នៃ​កម្មវិធី​មាន​ពិធីសូត្រមន្ត​បង្សុកូល​ ​និង​រាប់បាត្រ​ព្រះសង្ឃ​ប្រមាណ​ ​១០០អង្គ​ ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​បាន​ស្លាប់​ក្នុង​របប​ពិឃាត​ឃោរឃៅ​នេះ​ជាង​ ​២លាន​នាក់​៕​

​អត្ថបទ​៖​ ​សំ​ង៉ា​ម​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close