ឯកឧត្តម​ ​មាស​ ​សុភា​ ​ចូលរួម​ ​”​ទិវា​ជាតិ​នៃ​ការ​ចងចាំ​”​ ​នៅ​ខេត្តព្រះវិហារ​

​ឯកឧត្តម​ ​មាស​ ​សុភា​ ​ទេស​រដ្ឋមន្រ្តី​ ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តព្រះវិហារ​ ​រួម​ជាមួយ​ ​ឯកឧត្តម​ ​អ៊ុន​ ​ចាន់​ដា​ ​អភិបាលខេត្ត​ព្រះវិហារ​ ​នៅ​ព្រឹកមិញ​បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​ ​នៅ​មណ្ឌល​ឧក្រិដ្ឋ​កម្ម​ ​១០៣​ ​ក្នុង​ស្រុក​រវៀង​ ​ខេត្តព្រះវិហារ​។​

​ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ ​មាស​ ​សុភា​ ​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ​ថ្ងៃទី២០​ ​ឧសភា​ ​នេះ​គឺជា​ ​”​ទិវា​ជាតិ​នៃ​ការ​ចងចាំ​”​ ​ដែល​រំលឹក​ដល់​ជនរងគ្រោះ​ ​និង​ការឈឺចាប់​ពី​ឧក្រិដ្ឋ​កម្ម​ ​ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុ​លព​ត​ ​និង​ចង់​បន្សល់ទុក​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​អោយ​បានដឹង​ ​និង​ចូលរួម​ជួយ​ទប់ស្កាត់​កុំ​អោយ​របប​នេះ​កេី​ត​មាន​ឡេីង​សារ​ជាថ្មី​ម្ដងទៀត​។​ ​

​ឯកឧត្តម​បាន​បន្ត​ថា​ ​គោ​លបំ​ណ​នៃ​ ​”​ទិវា​ជាតិ​នៃ​ការ​ចងចាំ​”​ ​គឺ​ ​បង្កើត​ឡើង​ដើម្បីរំលឹក​ ​និង​គោរព​វិញ្ញាណក្ខន្ធ​ ​និង​ធ្វើបុណ្យ​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាង​ ​៣លាន​នាក់​ ​នៅក្នុង​របប​ប៉ុ​លព​ត​ដ៏​សែន​ឃោរឃៅ​នេះ​។​

​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​បានដឹង​ ​និង​បាន​យល់​ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ ​ដ៏​សែន​ជូរចត់​ ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ប្រទេស​បាន​ឆ្លងកាត់​ ​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម​ ​និង​ទឹកភ្នែក​ ​ការ​កាប់សម្លាប់​ ​បំផ្លិច​បំផ្លាញ​ ​ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយបង្ខំ​ ​និង​ការ​បង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ ​គ្មាន​ពេលសម្រាក​ ​ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​ ​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ ​គ្មាន​សិទ្ធិ​សេរីភាព​ ​គ្មាន​លទ្ធិប្រជាធិបតេយ្យ​ ​ហើយ​សូម្បីតែ​សិទ្ធិ​រស់រាន​មានជីវិត​ ​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​ ​មាន​តាំងពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។​

សព្វថ្ងៃ​នេះ​ ​ក្រោយពី​កម្ពុជា​មាន​សន្តិភាព​ផុត​ពី​សង្គ្រាម​ ​គឺ​ពលរដ្ឋ​រស់នៅ​សុខ​ស្រួល​ជាមួយ​ក្រុម​គ្រួសារ​ ​ហើយ​មានការ​ងារ​ ​និង​មុខរ​បបរ​ធ្វើ​ទៅតាម​សមត្ថភាព​ ​និង​ចំណង់​ចំណូល​ចិ​ត្ត​រៀង​ៗ​ខ្លួន​ ​ជាមួយនឹង​ជីវភាពរស់នៅ​ធូរធារ​សមរម្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close