ផលិតកម្ម​ក្នុងស្រុក​មួយ​ទទួលបាន​ទំនុកចិត្ត​ខ្ពស់ ចុះ MOU ជាមួយ​ផលិតកម្ម CBSi របស់​កូរ៉េ​

​ផលិតកម្ម​រា​ហ៊ូ ទើបតែ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពី​គម្រោង​ផលិត​រឿង​ភាគ «​ផ្កា​ស្រពោន ២០១៨» ថ្មីៗ ទទួលបាន​ទំនុកចិត្ត​ពី​ផលិតកម្ម CBSi ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​របស់​កូរ៉េខាងត្បូង ដើម្បី​ចុះ​អនុសារណៈ​យោគយល់ ឬ MOU ជាមួយគ្នា​នៅ​ព្រឹក​នេះ​។​

​នៅក្នុង​កិច្ចព្រមព្រាង MOU ដែល​ធ្វើឡើង​រវាង​ផលិតកម្ម​រា​ហ៊ូ និង CBSi នឹង​ជួយ​ធ្វើឱ្យ​ផលិតករ​ខ្មែរ ទទួលបាន​ឱកាស​បណ្តុះបណ្តាល​ការផលិត​ពី​អ្នកជំនាញ​កូរ៉េ និង​មាន​ទីផ្សារ​ផលិតភាព​យន្ត​ពី​កូរ៉េ ក្នុងពេល​ខាងមុខ​។​

​បើតាម​ការបញ្ជា​ក់រប​ស់ CEO ផលិតកម្ម រា​ហ៊ូ លោក ជុំ សុភា ថា​៖ «​យើង​នឹងមាន​គម្រោង​ផលិតភាព​យន្ត​ដែល​ចូលរួម​ដោយ​តារា​កូរ៉េ និង​តារា​ខ្មែរ ដែលមាន​ការចូលរួម​ផលិត​ដោយ​ក្រុម​ផលិត​របស់​ខ្មែរ​ជាពិសេស​»​។ លោក សុភា បន្តថា វា​ជា​ឱកាស​របស់​ខ្មែរ​យើង​ដើម្បី​រៀនសូត្រ​ជាមួយ​អ្នកជំនាញ និង​ឱកាស​ពង្រីក​ទីផ្សារ​ភាពយន្ត​ខ្មែរ​យើង​ដល់​ប្រទេស​កូរ៉េ​ទៀតផង​។​

​លោក Ha Geun Chan CEO របស់ CBSi បាន​ប្រាប់​ឱ្យដឹងថា CBSi ធ្លាប់​ស្វែងរក​ការទាក់ទង​ជាមួយ​ផលិតករ​ខ្មែរ​តាំងពី​ប៉ុន្មាន​ឆ្នាំមុន តែ​ចុងក្រោយ​ក៏​សម្រេច​ធ្វើការ​ជាមួយ​ផលិតកម្ម រា​ហ៊ូ​នេះ​ដោយ​សម្អាង​លើ​បទពិសោធន៍ និង​គុណភាព​ដែល​ផលិតកម្ម​រា​ហ៊ូ​ធ្លាប់​បានធ្វើ​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់ MYTV និង​របៀប​ទំនាក់ទំនង​ធ្វើការ​ត្រឹមត្រូវ​បានល្អ​។ លោក Ha Geun Chan បន្តថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​លើ​ក្រុមការងារ​ដ៏​សកម្ម​របស់​រា​ហ៊ូ ហើយ​ខ្ញុំ​ជឿថា​យើង​នឹង​បង្កើត​លទ្ធផល​ដ៏​ល្អ​រួមគ្នា​»​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close