ឥណ្ឌូនេស៊ីប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ប្រធានាធិបតី Widodo បន្តជាប់ឆ្នោត
លទ្ធផលបោះឆ្នោតជាផ្លូវការ នៅឥណ្ឌូនេស៊ី ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតប្រកាសនៅថ្ងៃទី២១ខែឧសភា ដោយជ័យជំនៈបានទៅលើ ប្រធានាធិបតីឥណ្ឌូនេស៊ី ដដែល ។ គណៈកម្មការរៀបចំការបោះឆ្នោតបានប្រកាសថា លោកJoko Widodo ទទួលបានសំឡេងគាំទ្រ ៥៥,៥ភាគរយ ចំណែកគណបក្សប្រឆាំងរបស់លោក Prabowo Subianto ទទួលបាន កាគំទ្រ ៤៤,៥ភាគរយ។
គណៈកម្មការរៀបចំការបោះឆ្នោត ឥណ្ឌូនេស៊ីបានបញ្ជាក់ថា លោកJoko Widodo ទទួលបានជ័យជំនៈ បន្តដឹកនាំប្រទេសជាតិថែមមួយអាណត្តិ ទៀត ។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក Arief Budiman បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា សេចក្តីសម្រេចជាផ្លូវការ បានប្រកាសនៅថ្ងៃទី២១ខែឧសភានេះ នឹងមានប្រសិទ្ធិភាព ក្នុងពេលនេះតែម្តង់។
គម្រោង ប្រកាស់លទ្ធផលរបស់គណៈកម្មការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ខែឧសភា ប៉ុន្តែដើម្បីរក្សាសន្តិសុខក្នុងពេលប្រកាសលទ្ធផល មុនពេលមួយថ្ងៃ ។កម្លាំងសន្តិសុខ ជាង៣២ពាន់នាក់បានដាក់ពង្រាយនៅរដ្ឋធានីចាការតាដើម្បីទប់ស្កាត់អំពើហឹង្សាកើតឡើង។
ឥណ្ឌូនេស៊ីបានបោះឆ្នោត នៅថ្ងៃទី១៧ខែមេសា កន្លងមក ដែលជាការបោះឆ្នោត មួយថ្ងៃធំបំផុតនៅលើពិភពលោក ដើម្បីជ្រើសរើស ប្រធានាធិបតី អនុប្រធានាធិបតី និងតំណាងរាស្ត្រ ជាង ២០ពាន់នាក់គ្រាប់ជាន់ថ្នាក់នៅក្នុងប្រទេសនេះ អាណត្តិ ពីឆ្នាំ២០១៩-២០២៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។