ចម្លាក់តំណាងការរកទុក្ខទោសនៅសម័យប៉ុលពត ដាក់សម្ពោធនៅមុខស្ថានទូតបារាំង
រូបចម្លាក់ដែលតំណាងឲ្យការទទួលរងទុក្ខទោស និងការបាត់បង់ជីវិតនាសម័យប៉ុលពត ត្រូវបានសម្ពោធកាលពីរសៀលថ្ងៃម្សិលមិញ នៅខាងមុខស្ថានទូតបារាំងប្រចាំនៅកម្ពុជា។
ពិធីសម្ពោធកាលពីរសៀលថ្ងៃម្សិលមិញនេះ ក៏មានការចូលរួមពីមន្ត្រី មកពីស្ថាប័នផ្សេងៗ ដោយមានរៀបចំការពិធីសូត្រមន្តនិងឧទ្ទិសកុសល់ពីព្រះសង្ឃ ទៅតាមបែបប្រពៃណីខ្មែរ ។
វិចិត្រករដែលជាកូនកាត់បារាំងខ្មែរ លោក អ៊ីង ភូសិរា អ្នកសិល្បះ និងជាសាស្ត្រាចារ្យសូនរូបនៅប្រទេសបារាំងបានមានប្រសាសន៍ថា មូលហេតុដែលលោកកសាងរូបមនុស្ស៍ដេកផ្ងាក្បាលចុះក្រោមលើដៃសំពះបែបនេះ ដើម្បីបញ្ចាក់ពីកាឈឺចាប់ និងទទួលរងទុក្ខទោសទណ្ឌកម្ម និងការជម្លៀសខ្លួន រួមទាំងការបាត់បង់អាយុជីវិតប្រជាជន ជាតិនិងអន្តរជាតិនាសម័យប៉ុលពត។
លោកបានបន្តទៀតថា មូលហេតុដែលលោកយករូបនេះមកតម្កល់នៅទីនេះ គឺដោយសាតែលោកចង់ឲ្យបងប្អូនប្រជាជនទាំងអស់នឹក និងចងចាំកាលពីសមយ័ប៉ុលពត ។ ក៏ជាទីកន្លែងសម្រាប់គោររពបូរជាដល់ប្រជាជនដែលស្លាប់បាត់បង់ជីវិតនាសមយ័ប៉ុលពតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។