ជនជាតិបារាំងម្នាក់ត្រូវកាត់ទោសប្រហារជីវិតនៅឥណ្ឌូនេស៊ីពីបទជួញដូរគ្រឿងញៀន
កាលពីថ្ងៃទី២០ខែឧសភា តុលាការឥណ្ឌូនេស៊ីបានសម្រេច ផ្តន្ទាទោសប្រហារជីវិតជនជាតិបារាំង លោក Felix Dorfin ពីបទជួញដូរគ្រឿងញៀន ប្រមាណ៣គីឡូក្រាម។
សារព័ត៌មានSputnik បានផ្សាយថា លោក Dorfin អាយុ៣៥ឆ្នាំ ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ខ្លួន កាលពីកញ្ញា ឆ្នាំ២០១៨ នៅពេលលោកកំពុងយួរវ៉ាលីមួយមានផ្ទុកគ្រឿងញៀនទម្ងន់ប្រមាណ០៣គីឡូក្រាម នៅអាកាសយានដ្ឋានលើកោះទេសចរណ៍ Lombok ដែលស្ថិតនៅក្បែរកោះបាលី។
នៅពេលដំបូងមន្ត្រីសន្តិសុខឥណ្ឌូនេស៊ីបានស្នើដាក់ទោស ២០ឆ្នាំ ប៉ុន្តែតុលាការបានសម្រេចកាត់ទោសប្រហារជីវិតតែម្តង។ ឥណ្ឌូណេស៊ី គឺជាប្រទេសមួយដែលមានច្បាប់ដ៏តឹងរ៉ឹង សម្រាប់ដាក់ពិន័យលើការរត់ពន្ធគ្រឿងញៀន។
គ្រឿងញៀនគឺជាបញ្ហាយ៉ាងស្មុគស្មាញបំផុត នៅក្នុងប្រទេសនេះ ។ កាលពីឆ្នាំ២០១៨ ក្រុមជួញដូរគ្រឿងញៀនជនជាតិតៃវ៉ាន់ចំនួន០៨នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ក្រោយរកឃើញថ្នាំញៀនទឹកកក ទម្ងន់ជិត១តោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។