ទៅបូមខ្យល់គោយន្ត ម្ចាស់អត់នៅ បូមខ្លួងឯងលើសចំណុះ ផ្ទុះរបួសបាក់ជើងម្ខាង
បុរសជាអ្នកដឹកទឹកសុទ្ធដើរលក់ម្នាក់បានរងរបួសដោយបាក់ជើងម្ខាង ក្រោយពីគាត់បានយកគោយន្តរបស់គាត់ទៅបូមខ្យល់ តែម្ចាស់មិននៅ ក៏បូមខ្លួនឯងលើសចំណុះបណ្តាលឲ្យផ្ទុះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងស្វាយ ឃុំរើស ស្រុកពួក ខេត្តសៀមរាប។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកកើតហេតុខាងលើ ឈ្មោះ ព្រឹម សុធា ភេទប្រុស អាយុ38ឆ្នាំ រស់នៅភូមិក្អែកទំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប មុខរបរលក់ទឹកសុទ្ធ បានបើកគោយន្តកន្ត្រៃដឹកទឹកសុទ្ធលក់ រួចក៏បានបើកគោយន្តទៅបូបកង់នៅផ្ទះជាងឈ្មោះ សឿន រ័ត្ន ក្នុងភូមិឃុំ កើតហេតុខាងលើ។ តែដោយជាងមិននៅផ្ទះឈ្មោះព្រឹម សុធា បានយកទុយោបូបខ្យល់គោយន្តដោយខ្លួនឯង ធ្វើឲ្យផ្ទុះកង់គោយន្តបែកខ្ទាតថាសកង់គោយន្តបន្តាលឲ្យបាក់ជើងខាងឆ្វេង និងបាក់កដៃខាងឆ្វេង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះនៅមណ្ឌលឃុំរើល តែស្ថានភាពរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅពេទ្យបង្អែកខេត្តសៀមរាបបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។