ឧកញ៉ា​ល្បីល្បាញ​រឿង​ដីធ្លី​ ​ធ្វើ​ស្បែកជើង​មាស​ ​ប្រគេន​ព្រះចៅ​អធិការ​វត្ត​ព្រែក​ប្រាំង​

ស្បែកជើង​ដែល​ធ្វើអំពី​មាស​មួយគូ​ ​ត្រូវ​បាន​សេដ្ឋីនី​ល្បីល្បាញ​ខាង​ជំនួញ​ដីធ្លី​ ​លោកស្រី​ ​សៀន​ ​ចាន់​ហេង​ ​បាន​ប្រគេន​ដល់​សម្តេច​ព្រះ​ឧត្តម​បញ្ញា​ ​ដួង​ ​ផង់​ ​ព្រះសង្ឃ​គណៈមហានិកាយ​ ​និង​ជា​ព្រះចៅ​អធិការ​វត្ត​ព្រែក​ប្រាំង​ ​ស្ថិត​ក្នុង​ឃុំ​កំពង់ហ្លួង​ ​ស្រុក​ពញាឮ​ ​ខេត្ត​កណ្ដាល​។​

​គេ​នៅ​មិនទាន់​ដឹង​ទេ​ថា​ ​តើ​ស្បែកជើង​មាស​នោះ​មានតម្លៃ​ប៉ុន្មាន​នោះ​ទេ​ ​តែ​រូបភាព​ ​ស្បែកជើង​មាស​នោះ​ ​ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​ ​កាលពី​ថ្ងៃទី២១​ ​ឧសភា​ ​ម្សិលមិញ​ ​អម​ដោយ​ពាក្យ​សរសើរ​ ​និង​ពាក្យ​រិះគន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close