ព្រះមហាក្សត្រ​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល​នៅ​ខេត្តតាកែវ​

​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ដែល​ជា​ព្រះរាជ​ពិធី​ប្រវេណី​ខ្មែរ​ ​កំពុង​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ព្រះស្រែ​ ​ស្ថិត​ក្នុង​កីឡដ្ឋាន​គិរីវង្ស​សុខ​សែន​ជ័យ​ ​ស្ថិត​ក្នុង​ក្រុង​ដូនកែវ​ ​ខេត្តតាកែវ​ ​ក្រោម​ព្រះរាជា​អធិបតី​របស់​ព្រះករុណា​ ​ព្រះបាទ​ ​សម្ដេចព្រះ​បរមនាថ​ ​នរោត្ដម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​ថ្ងៃទី៤​ ​រោច​ ​ខែ​ពិសាខ​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​មួយ​។​

​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុង​ទំនៀមទម្លាប់​ខ្មែរ​ ​នេះ​បើ​តាម​ប្រវត្តិសាស្ត្រ​ ​និង​ចម្លាក់​នានា​។​

​បើ​ទោះជា​មិន​មាន​ឯកសារ​ណា​បញ្ជាក់​ច្បាស់​ពី​ប្រវត្តិ​ ​នៃ​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នេះ​ក្តី​ ​ក៏​ប្រភព​មួយចំនួន​បង្ហាញថា​ ​ព្រះរាជ​ពិធី​នេះ​មាន​លក្ខណៈ​ព្រហ្មញ្ញ​សាសនា​ផង​ ​និង​ពុទ្ធសាសនា​ផង​។​

​ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ចាត់ទុក​ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​ ​ជា​ការ​ពញ្ញាក់​សា្ម​រតី​ពួកគេ​ ​ឱ្យ​ត្រៀម​ ​ស្រូវពូជ​ ​និង​គ្រាប់ពូជ​ដំ​ណាំ​ផ្សេង​ៗ​ ​គោក្របី​ ​រទេះ​ ​ឧបករណ៍​សម្រាប់​ធ្វើ​កសិកម្ម​ ​កម្លាំង​ពលកម្ម​ ​កូនចៅ​ ​អ្នកភូមិ​ផង​របង​ជា​មួ​យស​ម្រាប់​ប្រ​វ៉ាស់​ដៃ​គ្នា​ ​ក្នុង​ការ​ធ្វើស្រែ​ចម្ការ​ ​ព្រោះថា​វស្សា​រដូវ​ចូល​មកដល់​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close