អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ​បដិសេធ​ ​ហ្វេ​សបុ​ក​ឈ្មោះ​ ​Gro​ ​Angel​ ​ដែល​យក​រូប​សម្តេច​ ​ទៀ​ ​បាញ់​ ​មក​ប្រើ​

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ​លោក​ ​ឈុំ​ ​សុជាត​ ​បាន​ធ្វើការ​បដិសេធ​ ​ចំពោះ​ហ្វេ​សបុ​ក​មួយ​ឈ្មោះ​ ​Gro​ ​Angel​ ​ដែល​បាន​យក​រូប​ ​សម្តេច​ពិជ័យ​សេនា​ ​ទៀ​ ​បាញ់​ ​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ​ទៅ​ប្រើប្រាស់​ក្នុង​ ​Facebook​ ​របស់​ខ្លួន​ ​ហើយ​បាន​សរសេរ​រិះគន់​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ចេតនា​បង្ក​ឱ្យ​មានការ​ភាន់ច្រឡំ​ដល់​សាធារណជន​។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ ​ខ្លឹមសារ​ចោទប្រកាន់​នានា​ ​ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេ​សបុ​ក​ ​ឈ្មោះ​ ​Gro​ ​Angel​ ​នេះ​មិន​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ ​សម្តេច​ពិជ័យ​សេនា​ ​ទៀ​ ​បាញ់​ ​នោះ​ទេ​។​

​ជាមួយគ្នា​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ​ក៏បាន​ព្រមាន​ដល់​ជន​ដែល​បង្កើត​ហ្វេ​សបុ​ក​មួយ​នេះ​ ​ឲ្យ​បញ្ឈប់​ការប្រើ​ប្រាស់​រូប​ ​សម្តេច​ពិជ័យ​សេនា​ជាបន្ទាន់​ ​ហើយ​អំពាវនាវ​ដល់​ស្ថាប័ន​មានសមត្ថកិច្ច​ ​ស្រាវជ្រាវ​ចំពោះ​ ​អ្នក​ហ្វេ​សបុ​ក​ឈ្មោះ​ ​Gro​ ​Angel​ ​នេះ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close