ស្នងការក្រុងភ្នំពេញ បដិសេធពីការបង្កើតក្រុមកុម្ម៉ង់ដូថ្មី
កាលពីល្ងាចថ្ងៃម្សិលមិញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយបានបដិសេធចំពោះសារព័ត៌មានទាំងឡាយដែលចុះផ្សាយថា ស្នងការក្រុង មានបំណងបង្កើតក្រុមកុម្ម៉ង់ដូថ្មី ដោយថា វាជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។
ស្នងការក្រុងភ្នំពេញបានលើកឡើងថា ខ្លួនមានបំណងកែសម្រួល និងបំប៉នក្រុមអន្តរគមន៍ដែលមានស្រាប់ ឲ្យទៅជាក្រុមអន្តរាគមន៍ពិសេស ដោយក្រុមនេះ នឹងត្រូវទទួលវគ្គបំប៉នជំនាញបន្ថែមទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នាស្នងការក្រុងភ្នំពេញក៏បានបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ ក្នុងឱកាសជួបជាមួយប្រតិភូវៀតណាម លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានស្នើដល់ភាគីវៀតណាមជួយរៀបចំបើកវគ្គសិក្សាសំខាន់ៗសម្រាប់ក្រុមអន្តរាគមន៍ពិសេសមួយនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។