កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ នៅខេត្តសៀមរាប
ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០-១៤ ខែមិថុនា ឆ្នាំ២០១៩ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន។
តាមការបញ្ជាក់របស់ក្រសួងព័ត៌មាន សន្និសីទកំពូលដែលមានរយៈពេល៤ថ្ងៃនេះ នឹងមានវត្តមានចូលរួមពីប្រតិបត្តិករសោតទស្សន៍ តំណាងបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នករៀបចំគោលនយោបាយ មកពីប្រទេសនានានៅលើពិភពលោកសរុបប្រមាណជាង៤០ប្រទេស ដើម្បីជួបជុំគ្នាពិភាក្សាអំពីការអភិវឌ្ឍបច្ចេកវិទ្យាលើវិស័យព័ត៌មាន។
ជាពិសេសមុនឈានដល់សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ចាប់ពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០១៩ ក៏មានកម្មវិធីជជែកពិភាក្សាពីការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ផងដែរ ដោយមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។