ក្រុម​ភេរវកម្ម​ ​បន្ត​វាយប្រហារ​លើ​ទីតាំង​យោធា​រុស្ស៊ី​នៅ​ស៊ីរី​

​ទីតាំង​យោធា​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ីរី​តែងតែ​រង​ការវាយប្រហារ​ដោយក្រុម​ភេរវកម្ម​ ​។​ពេល​ថ្មី​ៗ​នេះ​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​ថា​ក្រុម​ភេរវកម្ម​ ​Al​ ​Nusra​ ​បាន​បាញ់​មី​ស៊ី​ល១៧ដើម​ទៅលើ​ទីតាំង​ ​យោធា​ ​Khmeimim​ ​របស់​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី​ ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ឲ្យដឹង​ថា​ ​ក្នុងចំណោម​មី​ស៊ី​ល១៧ដើម​ ​ដែល​ក្រុម​ភេរវកម្ម​វាយប្រហារ​ទៅលើ​ទីតាំង​ ​រុស្ស៊ី​កាលពី​ថ្ងៃទី២២ខែឧសភា​ ​មាន​មី​ស៊ី​ល៩ដើម​ត្រូវ​បាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ ​រុស្ស៊ី​វាយកម្ទេច​។​ចំណែក​មី​ស៊ី​ល៨ដើម​ ​ផ្សេងទៀត​ ​មុន​ពេល​ទៅដល់​ទីតាំង​ ​យោធា​ ​។​

​ការវាយប្រហារ​ខាងលើ​កើតឡើង​ ​ក្នុង​ពេល​ដែល​កម្លាំង​ទាហាន​ស៊ីរី​ ​គ្រប់គ្រង​ដោយក្រុម​ភេរវកម្ម​ ​Hayat​ ​Tahrir​ ​Ash​ ​Sham​ ​ដែល​ជា​សាខា​ក្រុម​ភេ​រក​វម្ម​ ​អាល​កៃ​ដា​។​

​តាម​ការ​លើកឡើង​របស់​មន្ត្រី​យោធា​រុស្ស៊ី​ ​មាន​កម្លាំង​ក្រុម​ភេរវកម្ម​ ​ជាង៥០០នាក់​ ​រថក្រោះ៧គ្រឿង​ ​រថពាសដែក៤គ្រឿង​ ​រថយន្ត៣០គ្រឿង​បំពាក់​កាម​ភ្លើង​យន្ត​និង​រថយន្ត​ដឹក​រំសេវ២គ្រឿង​ ​ចូលរួម​នៅក្នុង​សកម្មភាព​វាយប្រហារ​កាលពី​ថ្ងៃទី២២ខែឧសភា​។​

​ទីតាំង​ទាហាន​អាកាស​រុស្ស៊ី​នៅ​ស៊ីរី​តែងតែ​រង​ការវាយប្រហារ​ ​ជាបន្តបន្ទាប់​ ​ដោយក្រុម​ភេរវកម្ម​ ​លាក់ខ្លួន​នៅក្នុង​ប្រទេស​ស៊ីរី​។​ ​ប៉ុន្តែ​រាល់​ការវាយប្រហារ​ ​គឺ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ឡើយ​ដោយ​ត្រូវ​ ​ប្រព័ន្ធ​ការពារ​រុស្ស៊ី​កម្ទេច​ចោល​ ​។​

​កាលពីដើម​សប្តាហ៍​កន្លងមក​ ​អាមេរិក​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ស៊ីរី​បាន​ប្រើប្រាស់​ ​អាវុធគីមី​ ​នៅ​តំបន់​ប្រយុទ្ធ​ ​នៅក្នុង​ខេត្ត​ ​Idlib​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close