ព្រះមហាក្រត្សយាងទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសបារាំង ។
ព្រះរាជដំណើរព្រះករុណា ព្រះបរមនាថទៅកាន់ប្រទេសបារាំងនេះដើម្បីចូលរួមប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor (International Coordinating Committee for the Safeguarding and Development of the Historic Site of Angkor)។
ព្រះអង្គ នឹងគង់ប្រថាប់នៅប្រទេសបារាំងរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ ទើបព្រះអង្គយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។