វិវាទ​នយោបាយ​ ​ក្នុង​ប្រទេស​អង់គ្លេស​ ​អាច​ជំរុញ​ឲ្យ​ ​នាយក​រដ្ឋមន្ត្រី​លាលែង​ពី​តំណែង​

​វិវាទ​ជុំវិញ​គម្រោង​ចាកចេញ​ពី​អឺរ៉ុប​ ​(​Brexit​)​ ​ត្រូវ​ជាប់​គាំង​ដោយសារតែ​អ្នកនយោបាយ​ជាច្រើន​មិន​ឯកភាព​ទៅលើ​ ​គម្រោង​ដេល​លោកស្រី​ ​នាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ ​។​ ​មិន​តែប៉ុណ្ណោះ​ដើម្បី​ប្រឆាំង​និង​គម្រោង​ចាកចេញ​ពី​អង់គ្លេស​របស់​លោកស្រី​។​

​ដោយសារតែ​មន្ត្រី​រដ្ឋា​ភី​បាល​ជាច្រើន​រូប​ ​លាលែង​ចេញពី​តំណែង​ ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ​អាច​នឹង​លាលែង​ចេញពី​តំណែង​ ​ដើម្បី​រៀបចំ​ការបោះឆ្នោត​ជាថ្មី​។​

​ប្រភព​ព័ត៌មាន​ជិ​ត​ស្និ​ទ​និង​រដ្ឋាភិបាល​អង់គ្លេស​ ​បាន​ឲ្យដឹង​ថា​ ​ពេលវេលា​ដែល​នាយក​រដ្ឋមន្ត្រី​ ​Theresa​ ​May​ ​នឹង​លាលែង​ពី​តំណែង​អាច​ ​នៅ​ថ្ងៃទី១០ខែមិថុនា​ឆ្នាំ២០១៩​ ​ក្រោយពេល​លោកស្រី​បាន​ស្វាគមន៍​ដំ​ណើរ​ទស្សនិ​ច្ច​របស់​ប្រធានាធិបតី​ដូ​ណា​លត្រាំ​។​

​សារព័ត៌មាន​ ​VOV​ ​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​សារព័ត៌មាន​ធំ​បំផុត​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​ផ្សាយ​ថា​ ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ ​Theresa​ ​May​ ​នឹង​ប្រកាស​ពេលវេលា​ ​លាលែង​ចេញពី​តំណែង​ ​ក្រោយ​ចាប់​ជំនួប​ពិភាក្សា​ជាមួយ​ ​តំណាងរាស្ត្រ​ ​Graham​ ​Brady​ ​នៅ​ថ្ងៃទី២៤ខែឧសភា​។​

​សារព័ត៌មាន​ ​អង់គ្លេស​ ​បាន​ផ្សាយ​ថា​ ​អ្នកនយោបាយ​ដ៏​សំខាន់​របស់​គណបក្ស​ប្រឆាំង​ ​គឺ​លោកស្រី​ ​Andrea​ ​Leadsom​ ​ទទួលបន្ទុក​ ​កិច្ចការ​ ​ទំនាក់ទំនង​សភា​ ​បាន​លាលែង​ចេញពី​តំណែង​ ​ដើម្បី​ប្រឆាំង​នយោបាយ​ដឹកនាំ​របស់​លោកស្រី​ ​May​ ​។​

​កាលពី​ថ្ងៃទី២៣ខែឧសភា​ ​លោកស្រី​ ​Theresa​ ​May​ ​បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​សំខាន់​ពីរ​រូប​ ​គឺ​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ​Jeremy​ ​Hunt​ ​និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃSajid​ ​Javid​ ​ហើយ​រដ្ឋមន្ត្រី​ទាំង​ពី​រូប​ ​បាន​ប្រឆាំង​និង​ ​គោលនយោបាយ​របស់​ស្រី​ ​ស្តី​ពី​ការបោះឆ្នោត​លើក​ទីពីរ​ស្តី​ពី​ ​Brexit​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close