តុលាការ​កំពូល​តម្កល់​ទោស​ ​ជួប​ ​សម្លាប់​ ​ជាប់គុក​អស់មួយជីវិត​ករណី​សម្លាប់​លោក​បណ្ឌិត​ ​កែម​ ​ឡី​

​ក្រុមប្រឹក្សា​ជំនុំជំរះ​តុលាការ​កំ​ពួល​ ​នៅ​ថ្ងៃទី​ ​២៤ឧសភា​ ​ឆ្នាំ២០១៩នេះ​បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់ទុក​សេចក្ដីសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​អោយ​នៅជា​ធរមាន​ដដែល​ ​ពោល​គឺ​ផ្ដន្ទាទោស​ជួប​ ​សម្លាប់​ដាក់​ពន្ធនាគារ​អស់មួយជីវិត​ ​ពាក់ព័ន្ធ​ករណី​ធ្វើឃាត​លោក​បណ្ឌិត​កែម​ ​ឡី​ ​។​

​កាលពី​ថ្ងៃទី​ ​០៨ឧសភា​ ​ឆ្នាំ២០១៩​ ​លោក​ចៅក្រម​ ​គង់​ ​ស្រ៊ី​ម​ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជំរះ​តុលាការ​កំ​ពួល​ ​បាន​លើកយក​សំណុំរឿង​ឃាតកម្ម​សម្លាប់​លោក​បណ្ឌិត​កែម​ ​ឡី​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ​ ​អឿត​ ​អាង​ ​ហៅ​ជួប​សម្លាប់​អាយុ៣៨ឆ្នាំ​ដែល​បាន​ប្តឹង​សារទុក្ខ​មក​ធ្វើការ​ជំនុំជម្រះ​ជា​សាធារណៈ​ ​តែ​តុលាការ​បាន​លើក​ពេល​ប្រកា​ល​ដីកា​ទៅ​នៅ​ថ្ងៃទី២៤ឧសភា​ឆ្នាំ២០១៩នេះ​ ​។​

​ជនជាប់ចោទ​ ​អឿត​ ​អាង​ ​ហៅ​ ​ជួប​ ​សម្លាប់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១០ខែកក្កដា២០១៦បន្ទាប់ពី​មាន​ ​ករណី​បាញ់សម្លាប់​លោក​បណ្ឌិត​ ​កែម​ ​ឡី​នៅ​ចំណុច​ផ្សារ​ស្តា​ម៉ាត​ស្ថានីយ៍​ប្រេងសាំង​កាល​តិច​ស្តុ​បបូ​ក​គោ​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌចំការមន​។​

​កាលពី​ថ្ងៃទី១១ខែឧសភា​ ​ឆ្នាំ២០១៨ចៅក្រម​សាលាឧទ្ធរណ៍​បានសម្រេច​ប្រកាស​សា​ដីកា​​តម្កល​ទោស​ជនជាប់ចោទ​ ​អឿត​ ​អាង​ ​ហៅ​ ​ជួប​ ​សម្លាប់​ ​នៅ​ដែល​ពោល​គឺ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត​ក្រោម​ការចោទប្រកាន់​ពី​បទ​ ​ឃាតកម្ម​គិតទុកជាមុន​ ​តាម​មាត្រា២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ​និង​បទ​ការ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​ ​ករណី​បាញ់សម្លាប់​លោក​បណ្ឌិត​ ​កែម​ ​ឡី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close