ថៃបើកកិច្ចប្រជុំសភាក្រោមអថិបតីរបស់ព្រះមហាក្សត្រថ្មី
កាលពីថ្ងៃទី២៤ខែឧសភា តំណាងរាស្ត្រជាប់ឆ្នោតថ្មីថៃបានចូលរួមកិច្ចប្រជុំសភា ជាលើកដំបូង ក្រោម អធិបតេយ្យ របស់ព្រះមហាក្សត្រថ្មី។ កិច្ចប្រជុំសភា ជាលើកដំបូងក្រោយ៥ឆ្នាំនៃការធ្វើរដ្ឋប្រហារ។
មហាក្សត្រថៃបានអំពាវនាវអោយសមាជិកសភាទាំងអស់បំពេញភារកិច្ចរបស់គេអោយបានល្អប្រសើរបំផុត ជាមួយនឹងការទទួលខុសត្រូវសំរាប់ជាផលប្រយោជន៍សាធាណជននិងប្រទេស ដើម្បីនាំប្រទេសថៃឆ្ពោះទៅមុខ។
ពិធីនេះត្រូវបានតាមពីក្រោយដោយការបើកសម័យប្រជុំព្រឹទ្ធសភានៅពេលក្រោយមកនៅក្នុងថ្ងៃដដែលដើម្បីជ្រើសរើសនិងអនុប្រធានប្រធានព្រឹទ្ធសភា។ នៅថ្ងៃសៅរ៍ទី២៥ឧសភានេះ សភានឹងជួបប្រជុំដើម្បីរើសប្រធាននិងអនុប្រធានសភាក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរសម្នាក់។
លោក ថាណាថន ដែលសារព័ត៌មានមួយចំនួនគិតថាមិនបានចូលរួមពិធីបើកសភាលើកដំបូងនេះផង បាននិយាយថា« ខ្ញុំអាចអះអាងថា ខ្ញុំនៅតែជាសភាជិកសភា។ថ្ងៃនេះជាពិធីបើកសភាលើកដំបូង មិនជាសម័យប្រជុំសំរាប់សមាជិកសភាធ្វើការងាររបស់គេទេ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។