រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ចុះ​ពិនិត្យ​សកម្មភាព​បណ្ដុះ​កូនឈើ​តាម​រយ:ជាលិកា​ ​(​tissuss​ ​culture​)​ ​របស់​ក្រុមហ៊ុន​អង្គរ​ប្រាយ​វូ​ត​

​កំពង់ធំ​៖​ ​នា​ព្រឹក​ថ្ងៃអាទិត្យ​ ​នេះ​ ​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​រួម​ដំណើរ​ជាមួយ​ឯកឧត្តម​ ​សុខ​ ​លូ​ ​អភិបាលខេត្ត​កំពង់ធំ​ ​និង​សហការី​ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​បណ្តុះ​កូនឈើ​តាម​រយ:ជាលិកា​ ​(​tissuss​ ​culture​)​ ​របស់​ក្រុមហ៊ុន​អង្គរ​ប្រាយ​វូ​ត​ ​លើ​ផ្ទៃដី​ ​២៥ហត​ ​ស្ថិតនៅ​ឃុំ​ត្រ​ពាំង​ប្ញស្សី​ ​ស្រុក​កំពង់ស្វាយ​ ​ខេត្តកំពង់ធំ​។​ ​ជំហាន​ដំបូង​ ​ជាមធ្យម​ក្រុមហ៊ុន​អាច​ផលិត​កូនឈើ​ប្រេង​ខ្សល់​បាន​ចំនួន​ ​០៦លាន​ដើម​ក្នុង​ ​១ឆ្នាំ​ ​អាចយ​ក​ទៅលើ​ផ្ទៃដី​ ​០១ម៉ឺន​ហត​។​ ​

​នា​ឱកាស​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​បង្កើត​ស្ថានីយ​បណ្តុះ​ ​កូន​ប្រេង​ខ្សល់​ពូជ​ថ្មីនេះ​។​ ​ឯកឧត្តម​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ផលិត​កូន​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តម​ ​តាម​សេចក្តី​ត្រូវការ​ទីផ្សារ​ ​ដោយសារ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ទាក់ទង​នឹង​បច្ចេកទេស​បណ្តុះ​កូន​តាម​បែបជា​លិកា​នេះ​ ​កាន់តែ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ ​និង​ពេញនិយម​សម្រាប់​ការ​ដាំដុះ​ជា​លក្ខណ​ឧស្សាហកម្ម​ ​ព្រោះ​កូន​ដំណាំ​ ​ឬ​កូនឈើ​ដែល​បាន​មក​គឺ​មាន​បរិមាណ​គ្រប់គ្រាន់​តាម​ការ​បញ្ជាទិញ​ ​ការលូតលាស់​ ​និង​អាយុ​ផលិតកម្ម​តំណាលគ្នា​ ​និង​ជាពិសេស​គ្មាន​ជំងឺឆ្លង​។​ ​ក្រុមហ៊ុន​គួរ​សហការ​ជាមួយ​ ​រដ្ឋបាល​ព្រៃឈើ​ ​និង​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្ត​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពូជ​ ​រៀនសូត្រ​ ​ដកស្រង់​បទពិសោធន៍​ ​បច្ចេកទេស​បន្ថែម​ទៀត​ ​និង​ជាពិសេស​ត្រូវ​សហការ​ដាំ​ឲ្យបាន​ទូលំទូលាយ​ប្រយោជន៍​ដើម្បី​បង្កើត​គម្រប​ព្រៃឈើ​ឡើងវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close