បវរកញ្ញា​ ​Miss​ ​Global​ ​Cambodia​ ​ចូលរួម​សម្អាត​បរិស្ថាន​នៅ​ឆ្នេរ​អូ​ត្រេះ​

កាលពី​ចុង​សប្តាហ៍​នេះ​ ​បវរកញ្ញា​ឯក​កម្ពុជា​ ​(​Miss​ ​Global​ ​Cambodia​)​ ​បាន​ចូលរួម​សម្អាត​បរិស្ថាន​នៅ​ឆ្នេរ​អូ​ត្រេះ​ ​ដើម្បី​ចូលរួម​លើកកម្ពស់​អនាម័យ​ ​បរិស្ថាន​ ​និង​សោភណភាព​នៅ​តាម​តំបន់ឆ្នេរ​ក្នុង​ខេ​ត្ដ​ព្រះសីហនុ​។​

​យោង​តាម​អ្នក​រៀបចំ​កម្មវិធី​ ​គោលបំណង​សំខាន់​របស់​ក្រុមការងារ​បវរកញ្ញា​ឯក​កម្ពុជា​(​Miss​ ​Global​ ​Cambodia​)​ ​គឺ​ដើម្បី​សិក្សា​ឈ្វេងយល់​ ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ ​ទេសចរណ៍​ ​សកម្មភាព​មនុស្សធម៌​ ​សប្បុរសធម៌​ ​ពិសេស​ការចូលរួម​សម្អាត​បរិស្ថាន​នៅ​តាម​បណ្តោយ​ឆ្នេរ​អូ​ត្រេះ​ ​ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ ​បាន​ស្គាល់​ពី​សក្តា​នុ​ពល​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​ពិសេស​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ​។​ ​

​ជាមួយគ្នា​នេះ​ដែរ​ ​លោកស្រី​ ​ហៀក​ ​ហ៊ី​មុ​ល្លី​ ​អភិបាលរង​ខេ​ត្ដ​ព្រះសីហនុ​ ​បាន​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ភ្ញៀវ​ទេសចរ​ ​ចូលរួម​ថែរក្សា​សោភណភាព​ ​បរិស្ថាន​នៅ​តាម​តំបន់ឆ្នេរ​ ​ទីប្រជុំ​ ​ក៏​ដូច​ ​ទី​សាធារណ:ជាប្រចាំ​ ​ដើម្បី​ប្រែក្លាយ​ផ្នត់គំនិត​ប្រជាពលរដ្ឋ​ ​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​ ​ដោយ​មិន​បោះចោល​សំរាម​នៅ​ពាស​វាល​ ​ពាស​កាល​។​ ​ទន្ទឹម​នេះ​ ​ត្រូវ​ចេះ​វេច​ខ្ចប់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ ​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម​ ​ដើម្បី​ប្រែក្លាយ​ឆ្នេរសមុទ្រ​របស់​យើង​ ​មាន​ភាព​ស្រស់​ស្អាត​ ​បៃតង​ ​និង​ភាព​ទាក់ទាញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close