កម្ពុជា និងតួកគី សន្យារួមគ្នាជំរុញឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ ឲ្យបានឆាប់ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្ម
កម្ពុជា និងតួកគី បាននសន្យារួមគ្នាជំរុញឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ ឲ្យបានឆាប់ ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ខណៈ ដែលកិច្ចព្រមព្រៀងនៃការហោះហើរត្រង់រវាងប្រទេសទាំងពីរបានចុះហត្ថលេខា រួចរាល់កាលពីពេលកន្លងទៅ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ ពីបញ្ចប់ជំនួប រវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និង ឯកឧត្តម Ilhan Kemal Tug ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិកាលពីថ្ងៃម្សិលមិញថា ប្រមុខការទូតនៃភាគីទាំងពីរ នឹងជំរុញការងារនេះ ឲ្យបានឆាប់បំផុត ដើម្បីបន្តជំរុញការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានកំណើនច្រើនជាងមុន ខណៈបច្ចប្បន្នទំហំ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានទំហំ ៧៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។
ឯកឧត្តមបានបន្ដថា ទោះបីទំហំពាណិជ្ជកម្មមានការកើនឡើងក្នុងឆ្នាំនេះ ក៏ប្រមុខការទូតនៃភាគីទាំងពីរ មើលឃើញដូចគ្នាថា ទំហំពាណិជ្ជកម្មនេះ នៅមិនទាន់ឆ្លើយតប ទៅនឹងសក្តានុពលនៃប្រទេសទាំងពីរ នៅឡើយនោះទេ។
ក្នុងន័យនេះភាគីទាំងពីរ បានស្នើឱ្យមានការពន្លឿនកិច្ចព្រមព្រៀងនៃការហោះហើរត្រង់បន្ថែម ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ឯកឧត្តម Ilhan Kemal Tug ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាបានបញ្ជាក់ថា ប្រទេសទាំងពីរបានចុះ កិច្ចព្រមព្រៀងរួចហើយពីការហោះហើរត្រង់ ប៉ុន្តែមិនទាន់មានការហោះ ហើរត្រង់នៅឡើយទេ ដោយសំណើនេះ ប្រមុខការទូតនៃប្រទេសទាំងពីរកំពុងសិក្សាពី សារៈសំខាន់នៃការហោះហើរត្រង់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។