ក្រោយ​ប្រកាស​គម្រោង​សង់​ព្រលានយន្តហោះ​ថ្មី ដី​នៅ​កណ្តាលស្ទឹង​ហក់​ឡើង​កប់​ពពក​

យោងតាម​ទីភ្នាក់ងារ​អចលនវត្ថុ​បាន​ឲ្យ​ដឹងថា តាំងតែ​មានការ​ទម្លាយ​ពី​គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នៅក្បែរ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង​មក ឥឡូវ​ដី​នៅ​តំបន់​នោះបាន​ហក់​ឡើង​កប់​ពពក​។​

​លោក គីម ហ៊ាង ប្រធាន​សមាគម​ភ្នាក់ងារ​អ្នកវាយតម្លៃ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ចាប់តាំងពី​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ត្រូវបាន​គេ​ទម្លាយ​ជា​សាធារណ​នោះមក បានធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តំបន់​ជុំវិញ​នោះ ឡើងថ្លៃ​ខ្ពស់កបពពក ដែល​គេ​មិន​នឹកស្មាន​ដល់។​

​លោក​ថា កាលពីមុន​តម្លៃ​ដី​នៅ​ទីនោះ មួយ​ម៉ែត្រការ៉េ​តែ ១​ដុល្លារ ទៅ ១០​ដុល្លារ​តែប៉ុណ្ណោះ ហើយ​ទៅ​ទិញ​កន្លែង​ណា​ក៏បាន​ដែរ ប៉ុន្តែ​ដល់ពេល​ឥឡូវនេះ តម្លៃ​របស់​វា​បាន​ហក់​ឡើង​ខ្លាំង គឺ​មួយ​ម៉ែត្រការ៉េ មានតម្លៃ​ពី​ជាង ១០​ដុល្លារ​ទៅ ជាង ៦០​ដុល្លារ ទៅតាម​កន្លែង​នីមួយៗ​ហើយ​រក​ទិញ​មិនបាន​ទៀត​។

​យ៉ាងណាក៏ដោយ អ្នកជំនាញ​វាយតម្លៃ​អចលនវត្ថុ​រូបនេះ​បញ្ជាក់ថា នេះ​គ្រាន់តែ​ជា​តម្លៃ​ខ្យល់​តែប៉ុណ្ណោះ ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជ្រួលជ្រើម​តាម​គ្នា ។ បើតាម​ស្ថានភាព និង​ទីផ្សារ​ជាក់ស្តែង តម្លៃ​ដី​នៅ​ទីនោះ មានតម្លៃ​ត្រឹមតែ ១០ ដុល្លារ​ចុះក្រោម​តែប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ មិនអាច​លើសពីនេះ​បានឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close