វេទិកាស្រូវអង្ករកម្ពុជាលើកទី៦ ចាប់ផ្តើមនៅសប្តាហ៍ក្រោយ
នៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨ សប្តាហ៍ក្រោយនេះ វេទិកាស្រូវអង្ករកម្ពុជាលើកទី៦ នឹងចាប់ផ្តើមប្រព្រឹត្តធ្វើនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។
លោក មូល សារិទ្ធ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងការរៀបចំវេទិការនេះ គឺការធ្វើបច្ចុប្បន្នភាពពីវិស័យស្រូវអង្ករ ដើម្បីដឹងពីផលវិបាក បញ្ហាប្រឈម និងដំណោះស្រាយ។
លោកបន្ដថា ឆ្នាំនេះ គឺពិសេសជាងរាល់ឆ្នាំ ដោយសារតែយើងទទួលបានសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះក៏មានសមិទ្ធផលថ្មីមួយ ដែលនឹងដាក់សម្ពោធក្នុងវេទិការស្រូវអង្ករកម្ពុជា គឺ ការសម្ពោធម៉ាកវិញ្ញាតកម្មអង្ករជាតិ ដែលមានឈ្មោះថា «ម្លិះអង្គរ» ដែលបានបង្កើតមកក្នុងរយៈពេលពីរឆ្នាំមកហើយ ដែលបានចំណាយពេលវេលា, ថវិកាជាច្រើន និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។