គម្រោង​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅកាន់​ប្រទេស​វៀតណាម ឈានដល់​ការចុះ MoU

គម្រោង​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​ប្រជាកសិករ​កម្ពុជា ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម បាន​ឈានទៅដល់​ការចុះ MoU ហើយ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ ដោយ​ធ្វើឡើង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​ប្រទេស​វៀតណាម ប្រចាំ​កម្ពុជា​។​

​អនុស្សារណៈ​យោគយល់​គ្នា​នេះ មាន​គោលបំណង ជំរុញ​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា ការផ្ទេរ​បច្ចេកទេស​ប្រមូល​ផល​និង​ឃ្លាំង​ស​ម្ងួ​ត ជំរុញ​ការវិនិយោគ ការផ្សារភ្ជាប់​រវាង​អ្នក​ដាំ​ទៅនឹង​ទីផ្សារ លើកកម្ពស់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ក្នុងន័យ​លើកកម្ពស់​កម្រិតជីវភាព​ប្រជាកសិករ កាត់បន្ថយ​ភាពក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៦ កម្ពុជា​មានលទ្ធភាព​ផលិត​ស្វាយចន្ទី​បាន​ប្រមាណ ១០៤ ០០០ តោន ហើយ​តាមរយៈ​អនុស្សារណៈ​យោគយល់​គ្នា​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រំពឹងថា នឹងមាន​លទ្ធភាព​ផលិត​ស្វាយចន្ទី​បាន​គ្រប់ ១​លាន​តោន តាម​តម្រូវការ​ទីផ្សារ ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close