ឆ្នាំនេះ នឹងក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន១៣ ចូលមករកស៊ីក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន១៣ផ្សេងទៀត នឹងឈានជើងចូលក្នុងវិស័យ អាកាសចរណ៍ស៊ីវិលនៅកម្ពុជា ក្នុងឆ្នាំ២០១៨នេះ ដើម្បីបម្រើវិស័យអាកាសចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត ខណៈដែលចំនួនអ្នកធ្វើដំណើរតាមយន្តហោះ កំពុងមានការកើនឡើង។
ឯកឧត្តម កែវ ស៊ីវ៉ន អគ្គនាយអាកាសចរស៊ីវិល បានប្រាប់សារព័ត៌មានក្រោយពីសន្និបាតបូកសរុប អាកាសចរស៊ីវិលឆ្នាំ២០១៣-២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨-២០២៣ កាលពីពេលថ្មីៗកន្លងទៅនេះថា ក្រុមហ៊ុនអាកាសរណ៍ចំនួន១៣ថ្មី ផ្សេងទៀតនឹងចាប់ផ្តើមដំណើរការនៅកម្ពុជា ក្នុងឆ្នាំ២០១៨នេះ រួមមានក្រុមហ៊ុន ក្នុងស្រុកចំនួន៣ គឺក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ខេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ព្រីន រួមនឹងក្រុមហ៊ុនក្រៅស្រុក ចំនួន១០ ផ្សេងទៀតដែរ។
ឯកឧត្តមបានបន្តថា តាមរយៈក្រុមហ៊ុន អាកាសចរណ៍ថ្មីនេះ នឹងជួយសម្រួលដល់ ការដឹកជញ្ជួនផ្លូវ អាកាសឱ្យកាន់តែប្រសើរឡើងផងដែរ។ ជាក់ស្តែងនៅឆ្នាំ ២០១៧កន្លងទៅ មានអ្នកធ្វើដំណើរចូលមក កម្ពុជាតាមយន្តហោះ មានប្រមាណ៨លាននាក់កើនឡើង១លាននាក់បើធៀបនឹងឆ្នាំ២០១៦។
ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនឹងភាពរីកចម្រើននេះ រាជរដ្ឋាភិបាលគ្រោងបង្កើត ព្រលានយន្តហោះថ្មី៣ កន្លែងទៀត រួមមាននៅខេត្តកណ្តាលមួយកន្លែង ខេត្តសៀមរាម មួយកន្លែង និងនៅស្រុកបុទុមសាគរ ខេត្តកោះកុងមួយកន្លែងទៀត។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអា កាសចរស៊ីវិល បានមានប្រសាសន៍ ថា រហូតមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ ក្នុង ស្រុកចំនួន១០ និងក្រុមហ៊ុនអាកាស ចរណ៍បរទេសហោះហើរមកកម្ពុជា ចំនួន៤០ក្រុម ហ៊ុនហើយ ដែលមិនយូរប៉ុន្មានទៀតទេ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក នឹងកើនឡើង ដល់១៣ ក្រុមហ៊ុន រីឯក្រុមហ៊ុនក្រៅស្រុកឡើង ដល់៥០ក្រុមហ៊ុនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។