គិត​ខ្លី​ម្លេះ​ ​!​ ​ខឹង​គូ​ដណ្តឹង​ ​រត់​ទៅ​ចងក​សម្លាប់​ខ្លួន​

​នារី​វ័យក្មេង​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​ ​ដោយ​ចងក​នៅនឹង​ចំរឹង​បង្អួច​ ​នៅផ្ទះ​ក្នុង​ភូមិ​ភ្នៅ​ ​សង្កាត់​សំបួរ​ ​ក្រុង​សៀមរាប​ ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង៦ល្ងាច​ ​ថ្ងៃទី២៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​បញ្ជាក់​ថា​ ​មានឈ្មោះ​សុខ​ ​វិ​ច្ឆិ​ការ​ ​ភេទ​ស្រី​ ​អាយុ28ឆ្នាំមុខ​របរ​នៅផ្ទះ​ ​មាន​ស្រុក​កំ​ណេី​ត​នៅ​ភូមិថ្មី​ ​ឃំុ​បន្សាយត្រែង​ ​ស្រុក​ថ្មគោល​ ​ខេត្តបាត់ដំបង​ ​បាន​មក​ស្នា​ក​នៅក្នុង​ភូមិ​ឃំុ​កេី​តហេ​តុ​ខាង​លេី​នេះ​។​

​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​និង​អ្នកជិតខាង​ថា​ ​នៅមុន​កើតហេតុ​ ​នារី​រងគ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​ជាមួយ​គូរ​ដណ្តឹង​ ​ហើយ​គេ​មិន​នឹកស្មាន​ថា​ ​នាង​គិត​ខ្លី​រហូតដល់​ទៅ​ចងក​សម្លាប់​ខ្លួន​យ៉ាង​ដូច្នេះ​ឡើយ​។​

​យោង​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​ ​គេ​រក​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​គួរឲ្យ​កត់សម្គាល់​នោះ​ឡើយ​ ​បន្ទាប់មក​សមត្ថកិច្ច​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួ​សាយ​ក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close