អ្នក​ជក់បារី​នៅ​តាម​ទី​សាធារណៈ​នឹង​ត្រូវ​ផាក២ម៉ឺន​រៀល​ ​ហើយ​ម្ចាស់​ភោជនីយដ្ឋាន​ដែល​អនុញ្ញាត​ឲ្យ​មានការ​ជក់បារី​ត្រូវ​ផាក៥ម៉ឺន​រៀល​

​លោក​វេជ្ជបណ្ឌិត​ ​អ៊ឹ​ង​ ​ភី​រុន​ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​លើកឡើង​ថា​ ​ប៉ុន្មាន​សប្តាហ៍​ទៀត​នេះ​ ​នៅពេល​ដែល​មន្រ្តី​អធិការកិច្ច​ចុះ​ពិនិត្យ​ឃើញ​មានការ​ជក់បារី​នៅ​តាម​ទី​សាធារណៈ​ ​អ្នក​ជក់​នឹង​ត្រូវ​ផាកពិន័យ​ចំនួន២ម៉ឺន​រៀល​ ​ដោយឡែក​បើ​នៅក្នុង​ភោជនីយដ្ឋាន​ ​ម្ចាស់​ភោជនីយដ្ឋាន​នោះ​នឹង​ត្រូវ​ផាកពិន័យ​ចំនួន៥ម៉ឺន​រៀល​ ​ចំពោះ​ការ​ផ្តល់​ទីតាំង​ឲ្យ​មានការ​ជក់បារី​។​

​ជាមួយគ្នា​នេះ​ ​បើ​តាម​លោកស្រី​បណ្ឌិត​ ​ឈា​ ​ឆដាភា​ ​ប្រ​ធា​មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​សុខភាព​ ​បាន​លើកឡើង​ដែរ​ថា​ ​ការ​ចុះ​ផាកពិន័យ​នេះ​ ​ក្រសួងសុខាភិបាល​ ​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌​ ​នឹង​ចាត់​មន្រ្តី​អធិការកិច្ច​ចំនួន​ ​៤៩០នាក់​ ​ឲ្យ​ចុះ​អនុវត្ត​ ​ក្រោយពី​ពួកគេ​នឹង​បញ្ចប់​ការ​បណ្តុះបណ្តាល​ ​នៅ​ពាក់កណ្តាល​ឆ្នាំ២០១៩នេះ​។​

​សូម​បញ្ជាក់​ថា​ ​មនុស្ស​ជាង​ ​៨លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​បាន​ស្លាប់​ ​ដោយសារ​គ្រោះថ្នាក់​នៃ​ការ​ជក់បារី​។​ ​ចំណែក​កម្ពុជា​វិញ​ ​បើ​តាម​របាយការណ៍​ក្នុង​ឆ្នាំ២០១៨​ ​មាន​ប្រជាជន​ជិត១ម៉ឺន​នាក់​បាន​ស្លាប់​បាត់បង់ជីវិត​ ​ដោយសារ​ជំងឺ​ដែល​កើតឡើង​ពី​ការ​ជក់បារី​នេះ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close