«សារលានដុល្លារ»របស់ប្រធានាធិបតីឌូទើទេសម្រាប់អ្នកជួញដូររថយន្តខុសច្បាប់
ប្រធានាធិបតីហ្វីលីពីន លោកឌូទើទេ បានជ្រើសរើសវិធីសាស្ត្រ ខុសពីប្រទេសនានាសម្រាប់ប្រឆាំងក្រុមជួញដូររថយន្តទំនើបៗខុសច្បាប់នៅក្នុងប្រទេសនេះ ។ សារព័ត៌មាន Sputnik បានផ្សាយថា មានរថយន្តទំនើបៗប្រមាណ២៩គ្រឿងមានតម្លៃរាប់លានដុល្លារ ក្នុងនោះមានរថយន្តប្រភេទ Lexus ES 300 , BMW Alpina ។
រថយន្តទាំងនោះរឹបអូសពីកំពុងផែ នៅទីក្រុងម៉ានីល Davao និង Cebu ។ ក្នុងចំណោមរថយន្តទំនើបៗនាំចូលគេចពន្ធ ត្រូវបានបំផ្លាញចោល ទាំងអស់។ ប្រធានាធិបតីហ្វីលីពីនបានទៅត្រួពិនិត្យ ដោយផ្ទាល់នៅការកិនកម្ទេចរថយន្ត ក្នុងមន្ទីពន្ធដា ទីក្រុងម៉ានីល ។ ការកម្ទេចរថយន្តធ្វើឡើងចំខួបកម្រប់១១៦ឆ្នាំថ្ងៃបង្កើត ក្រសួងពន្ធដា ។
កាលពីសប្តាហ៍កន្លងមកលោក ឌូទើរទេបានប្រកាស់ពីគោលនយោបាយ ថ្មីស្តីពីការនាំចូលរថយន្តទំនើបៗខុសច្បាប់ គេចពន្ធ ក្នុងសន្តរកថារបស់លោកនៅទីក្រុងដាវ៉ាវ។ ប្រធានាធិបតីឌូទើទេ បញ្ចាក់ថា «នេះជាសារដលជនជួញដូរខុសច្បាប់ ថា ថ្ងៃសុខសានរបស់អ្នកត្រូវបញ្ចប់ យើងនឹងបំផ្លាញរថយន្តទាំងនោះ»។
សកម្មភាពរបស់លោកឌូទើរទេ គឺជាការ កម្ចាត់ក្រុមរក្ស៊ីគេចពន្ធ យ៉ាងមានប្រសិទ្ធិភាព ។ប្រសិនបើលោកអនុញ្ញាត្តិឲ្យបង់ពន្ធ ឬក៏ផាកពិន័យ នឹងមិនធ្វើឲ្យអ្នករក្សីខុសច្បាប់រាងចាលនោះឡើយ ។ ការកម្ទេចចោលនឹងធ្វើឲ្យឈ្មួញគ្មានឧកាសយកដើមឡើងវិញ និងបញ្ឈប់សកម្មភាព ជួញដូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។