សមត្ថកិច្ច ចម្រុះ ចុះឆែកឆេរ នំប្រភេទ កូនក្មេង ក្លែងបន្លំម៉ាក ព្រមទាំងបិទទីតាំងផ្ទះចំនួន២ល្វែង
ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះ ដូចជា៖កម្លាំងនគរបាល សេដ្ឋកិច្ច មកពីក្រសួង ,កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តសៀមរាប,មន្ត្រីកាំកុងត្រូល,កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ និង អាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួល ដោយលោក ថេង សំណាង ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បានចុះឆែកឆេរ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន១ ដែលផលិតផ្តាច់មុខនៅភ្នំពេញ ដែលជាប្រភេទនំកូនក្មេង ព្រមទាំងនាំខ្លួនម្ចាស់ទីតាំង យកទៅសួរនាំនៅស្នងការខេត្ត និងបិទឃ្លុំបេទីតាំង ផ្ទះ ទាំង២ល្វែង ជាបណ្តោះអសន្ននោះផងដែរ។
ហេតុការណ៍បិទទីតាំងផ្ទះ ទាំង២ល្វែង ជាបណ្តោះអសន្ននោះបានធ្វើឡើងចាប់ពីវេលាម៉ោង១១ និង០០នាទីរហូតដល់ម៉ោង២រសៀល ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅបរិវេនក្នុងផ្សារបុរីសៀងណាំ១ ក្នុងភូមិខា្នរ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចបានលួចបង្ហើបប្រាប់នៅល្ងាចថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩នេះថា ដោយមានពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនដើម ដែលផលិតនំ កូនក្មេង ផ្តាច់មុខនៅភ្នំពេញ ដែលបានចុះបញ្ជីការត្រឹមត្រូវ ទើបកម្លាំងចម្រុះរួមមាន៖កម្លាំងនគរបាល សេដ្ឋកិច្ច មកពីក្រសួង ,កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តសៀមរាប,មន្ត្រីកាំកុងត្រូល,កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវនិងអាជ្ញាធរមូលដ្ឋាន ដឹកនាំ សម្របសម្រួល ដោយ លោក ថេង សំណាង ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បានចុះឆែកឆេរ រកទំនិញ ដែលជាប្រភេទនំកូនក្មេង ត្រូវបានម្ចាស់ទីតាំងខាងលើ បានលួចក្លែងបន្លំម៉ាកយកមកលក់ពេញទីខេត្តសៀមរាប ដែល ជារបស់ក្រុមហ៊ុន គេមានចុះបញ្ជីការត្រឹមត្រូវ ព្រមទាំងនាំខ្លួនម្ចាស់ទីតាំង យកទៅសួរនាំនៅស្នងការខេត្ត និងបិទឃ្លុំបេទីតាំង ផ្ទះ ទាំង២ល្វែង មានលេខ ១១៥ និង ១១២ ផ្លូវលេខ ១២ នៅក្នុងបុរីសៀងណាំ ស្ថិតនៅភូមិខា្នរ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ជាបណ្តោះអសន្ននោះផងដែរ។
ប្រភពបានបញ្ជាក់ថា ម្ចាស់ទីតាំងទាំង២ល្វែងនោះមាន៖(ប្តី)ឈ្មោះ ជុក ឆៃ អាយុប្រហែលជាង៥០ឆ្នាំ និង ប្រពន្ធ ឈ្មោះ អ៊ឹង ជូ អាយុប្រហែលជាង៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខា្នរ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីបានចុះឆែកឆេរ រកឃើញភ័ស្តតាង រួចមក កម្លាំងជំនាញក៏បានចោទពីបទល្មើស កម្មសិទ្ធបញ្ញា ដែលក្រុមហ៊ុន បានចុះបញ្ជីការត្រឹមត្រូវ ហើយ នាំខ្លួន (ប្តី)ម្ចាស់ទីតាំងទាំង២ល្វែងនោះ យកទៅសួរនាំនៅស្នងការនគរបាលខេត្ត ព្រមទាំង បិទទីតាំងទាំង២ល្វែងខាងលើនោះជាបណ្តោះអសន្នផងដែរ។
សូមបញ្ជាក់ថា មកដល់ម៉ោង៧យប់នេះ ភ្នាក់ងារកោះសន្តិភាពមិនទាន់ដឹងព័ត៌មានលម្អិតពីសមត្ថកិច្ចណាម្នាក់បានទេ ដោយសារ សមត្ថកិច្ចកំពុងសួរនាំនៅស្នងការឡើយ។
ទាក់ទិន ទៅនឹងករណីខាងលើនេះ មហាជន ដែលនាំគ្នាទៅឈរមើលក្នុងបុរីសៀងណាំ នោះ បាននាំគ្នាខ្សិបខ្សៀវគ្នាថា តើម្ចាស់ទីតាំងទំនិញខាងលើ ដែលសមត្ថកិច្ចជំនាញនាំខ្លួនយកទៅសួរនៅស្នងការនគរបាលខេត្តសៀមរាបនោះ មានវាសនា អាចគេចផុតពីសំណាញ់ច្បាប់បានឬយ៉ាង?សូមបងប្អូនរង់ចាំ តាមដាន នៅលើកាសែតកោះសន្តិភាព៕
ដោយ ច័ន្ទ រស្មី
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។