កម្តៅ​ជិត៥០អង្សា​សេ​វាយប្រហារ​រដ្ឋ​មួយចំនួន​នៅ​ឥណ្ឌា​បង្កក្តី​បារម្ភ​កាន់តែ​ខ្លាំង​

​ឥណ្ឌា​កំពុង​ប្រឈម​នៅ​ការវាយប្រហារ​ដោយ​រលក់​កម្តៅ​ ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាពរស់នៅ​របស់​ពលរដ្ឋ​ ​ដោយ​នៅ​រដ្ឋ​មួយចំនួន​ ​មាន​សីតុណ្ហភាព​ឡើង​ដល់៤៧អង្សា​សេ​។​

​ក្រុម​ឧតុនិយម​ឥណ្ឌា​ ​បាន​ព្យាករ​ថា​ ​រលក​កម្ដៅ​កំពុង​គំរាមកំហែង​ទៅលើ​ផ្នែក​មួយចំនួន​ ​ក្នុង​រដ្ឋ​ឥណ្ឌា​ ​ដូចជា​ ​នៅ​តំបន់​ ​Madhya​ ​Pradesh​,​ ​Telangana​ ​និង​ ​Marathwada​ ​និង​នៅ​រដ្ឋ​ ​Maharashtra​ ​។​ ​តំបន់​ដាច់ស្រយាល​ ​Himachal​ ​Pradesh​,​ ​Uttarakhand​,​ ​Punjab​,​ ​Haryana​,​ ​Chandigarh​ ​និង​ ​Delhi​,​ ​Uttar​ ​Pradesh​,​ ​Rajasthan​,​ ​Madhya​ ​Pradesh​,​ ​Bihar​,​ ​Jharkhand​,​ ​Gujarat​,​ ​Maharashtra​,​ ​Karnataka​,​ ​Tamil​ ​Nadu​ ​និង​នៅ​តំបន់​ ​Puducherry​ ​ផង​ដែរ​។​

​សារព័ត៌មាន​របស់​ឥណ្ឌា​ ​បាន​ផ្សាយ​ថា​ ​នៅ​ទី​ប្រជុំ​ជន​ហ្គេ​ហ្គាណា​ហ្គារ​ ​(​Ganganagar​)​ ​នា​ភាគ​ខាងលិច​រដ្ឋ​រាជស្ថាន​ ​(​Rajasthan​)​ ​និង​ ​ខុ​ជ​រាហូ​ ​(​Khujraho​)​ ​ភាគ​កណ្តាល​ ​នៃ​រដ្ឋ​ ​Madhya​ ​Pradesh​ ​ស៊ី​តុ​ណ្ហ​ភាព​បាន​ឡើង​កម្តៅ​ខ្ពស់​បំផុត៤៧,២អង្សា​សេ​។​

​ក្រុម​ឧតុនិយម​ឥណ្ឌា​ប្រកាស​ថា​ ​នៅ​ទី​ក្រុង​ញូ​វ​ដេលី​ ​ក៏​នឹង​រង​នូវ​រលក​កម្តៅ​វាយប្រហារ​ផង​ដែរ​ ​នៅក្នុង​អំឡុង​ពីរ​-​បី​ថ្ងៃខាងមុខ​នេះ​ ​ហើយ​រលក​កម្ដៅ​នេះ​នឹង​អូស​បន្លាយពេល​ ​រហូតដល់​សប្តាហ៍​ខាងមុខ​ ​។​ ​ស្ថានភាព​អាកាសធាតុ​រលក​កម្តៅ​ខ្លាំង​ ​ក៏បាន​គំរាមកំហែង​ដល់​រដ្ឋ​ឧ​ត្តា​រ​ ​ប្រា​ដេស​ ​(​Uttar​ ​Pradesh​)​ ​ផង​ដែរ​។​ ​ដោយឡែក​តំបន់​ជាច្រើន​ ​នៃ​ប្រទេស​ឥណ្ឌា​ ​ក៏​កំពុង​រង​នូវ​រលក​កម្តៅ​វាយប្រហារ​បែបនេះ​ដែរ​ ​។​ ​តំបន់​ ​Rajasthan​,​ ​Vidarbha​ ​និង​នៅ​ភាគ​និរតី​ ​នៃ​រដ្ឋ​ ​Maharashtra​ ​សុទ្ធ​កំពុង​រង​នូវ​ការ​គំរាមកំហែង​ពីរ​លក​កម្តៅ​ខ្លាំង​ជាងគេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close