លោក​ ​ឃួង​ ​ស្រេង​ ​ដាក់​វិធានការ​ក្តៅ​ក្នុង​ការ​បង្ក្រាប​បទល្មើស​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង១៤ខណ្ឌ​និង​ចាត់​វិធាន​លើ​ទូក​នេសាទ​ដែល​ចត​បែប​អាណា​ធិប​តេយ្យ​តាម​ដងទន្លេ​

​ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី៣១​ ​ឧសភា​ ​នេះ​ ​លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ ​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ ​បាន​ដាក់ចេញ​ជា​វិធានការ​ក្តៅ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ ​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង១៤ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​រស់នៅ​ដោយ​ភាព​កក់ក្តៅ​និង​សុខសាន្ត​ក្នុង​ការ​រស់​ ​ខណៈ​ដែល​ប្រទេសជាតិ​មាន​សន្តិភាព​ពេញ​បរិបូណ៌​។​

​លោក​ ​ឃួង​ ​ស្រេង​ ​បាន​បញ្ជាក់​ថា​ ​ការបង្កើត​ឲ្យ​មាន​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ដាក់ចេញ​ជា​ផែនការ​និង​វិធានការ​ផ្សេងទៀត​ក្នុង​ការទប់ស្កាត់​ ​បទល្មើស​គ្រប់​ប្រភេទ​ដើម្បី​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​។​ ​

​លោក​ ​ឃួង​ ​ស្រេង​ ​បាន​លើកឡើង​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​រថ​យន្ត​ធំៗ​ចូលក្នុង​រាជ​ ​ធានី​ភ្នំពេញ​ការ​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ចរាចរ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ខណៈ​រាជធានី​ ​មួយ​នេះ​តែង​ទទួលរង​នូវ​ការ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​។​មាន​វិធានការ​ទៅលើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ​ដោយ​បើក​គេចវេស​ ​ពី​ការទទួលខុសត្រូវ​មុខ​ច្បាប់​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ប្រជាពលរដ្ឋ​។​ការពិនិត្យ​ទៅលើ​ការ​កកស្ទះ​ចរាចរណ៍​ដើម្បី​រក​វិធានការ​ដោះស្រាយ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​នូវ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​ស្មុគស្មាញ​មួយចំនួន​។​

​ពាក់ព័ន្ធ​នឹង​ល្មើស​ល្បែងស៊ីសង​នៅក្នុង​រាជធានី​ភ្នំពេញ​លោ​ក​ឃួ​ង​ស្រេង​បាន​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ​លោក​បញ្ជាក់​ថា​នៅក្នុង​រាជធានី​ភ្នំពេញ​កើតឡើង​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​នេះ​ជា​ ​បញ្ហា​មួយ​ក្តៅ​គគុក​។​

​ដូច្នេះ​ទេ​លោក​ជំរុញ​ឲ្យ​អភិបាលខណ្ឌ​ទាំង​ ​១៤ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​។​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​វា​ជា​ចំនុច​ដែល​ផ្ដើម​ឲ្យ​មាន​បទ​ល្មើស​ផ្សេង​ៗ​ធ្វើអោយ​បាត់បង់​ស្ថេរ​ភាព​នៅក្នុង​សង្គម​ដូចជា​អំពើ​ ​ឆក់ប្លន់​លួច​ជាដើម​។​ ​ចំពោះ​បញ្ហា​គ្រឿងញៀន​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែល​យើង​ ​បាន​និង​កំពុងធ្វើការ​ដោះស្រាយ​ផង​ដែរ​។​

​លោក​ ​ឃួង​ ​ស្រេង​ ​ក៏បាន​ដាក់ចេញ​នូវ​វិធាន​ ​ការ​មួយចំនួន​ទៀត​ដូចជា​ការរៀបចំ​សណ្ដាប់ធ្នាប់​ចិញ្ចើម​ផ្លូវ​សាធារណៈ​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​ការ​មាន​វិធានការ​ទៅលើ​ទូក​នេសាទ​ដែល​ចត​យ៉ាង​អាណា​ធិប​តេយ្យ​នៅ​តាម​ដងទន្លេ​ពិសេស​នៅ​ក្បែរ​សណ្ឋាគារ​សុខា​ដែល​ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​និង​ប៉ះពាល់​នូវ​ ​សោភ័ណ​ ​ភាព​នៅ​រាជធានី​ភ្នំពេញ​។​ ​ការ​មាន​វិធានការ​ទៅ​ ​លើ​បែរ​ត្រី​មួយចំនួន​នៅ​តាម​បណ្ដោយ​ដងទន្លេ​សាប​។​ដូច្នេះ​ទេ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​និង​ដាក់ចេញ​ជា​ផែនការ​ឲ្យ​អាជ្ញាធរ​ ​ខណ្ឌ​ដែល​មាន​ដែនដី​របស់​ខ្លួន​នៅ​តាម​បណ្ដោយ​ដងទន្លេ​សាប​នេះ​ត្រូវតែ​មាន​វិធានការ​ទប់ស្កាត់​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ទន្លេ​របស់​យើង​មាន​សោភ័ណភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close