យុវជន​ម្នាក់​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​ ​បន្សល់ទុក​សំបុត្រ​មួយ​ច្បាប់​ ​ប្រាប់​ម្តាយ​សង​លុយ​ថ្លៃ​រៀន​គួ​ឲ្យ​ផង​

​ខេត្តសៀមរាប​ ​៖​ ​យុវជន​ម្នាក់​ដោយសារតែ​មាន​ជំងឺ​ប្រចាំ​កាយ​មិន​សង្ឃឹមថា​ព្យាបាល​ជា​ ​បាន​សំរេច​ចិ​ត្ត​ធ្វេី​អត្តឃាត​ ​ដោយ​ចងក​សម្លាប់​ខ្លួនឯង​នៅនឹង​ដើមស្នាយ​ក្បែរ​ផ្ទះ​ ​ដោយ​បន្សល់ទុក​ត្រឹម​សំបុត្រ១ច្បាប់​ដែល​មានខ្លឹមសារ​ប្រាប់​ម្តាយ​ឲ្យ​បង់លុយ​រៀន​គួរឲ្យ​ផង​។​

​ហេតុការណ៍​នេះ​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ​ជាង៥ល្ងាច​ ​ថ្ងៃទី៣១ខែឧសភា​ ​ឆ្នាំ២០១៩​ ​ស្ថិតនៅ​ចំ​ណុច​ភូមិប្​រម៉ា​ ​សង្កាត់​ក្របីរៀល​ ​ក្រុង​-​ខេត្តសៀមរាប​ ​។​

​សមត្ថកិច្ច​ឲ្យដឹង​ថា​ ​សព​ជនរងគ្រោះ​ ​មានឈ្មោះ​ ​ឆែម​ ​តួ​ ​ភេទប្រុស​ ​អាយុ​ ​២១ឆ្នាំ​ ​ជា​សិស្ស​ថ្នាក់​ទី១២​ ​រៀន​នៅ​វិទ្យា​លយ័​សម្តេច​ឱ​។​

​ឪពុក​ម្តាយ​ជនរងគ្រោះ​បាន​ឲ្យដឹង​ថា​ ​កូន​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ ​(ជំងឺរបេង​ឆ្អឹង​)​ ​ដោយ​នៅពេល​ធ្វើ​ទុ​ក្ខ​ម្តង​ៗ​ ​គឺ​ចង់តែ​វង្វេង​ ​ហើយ​ស្រែក​ថា​ឈឹ​ក្បាល​ចង់​បែក​ ​។​

​ហើយ​តាម​ការពិនិត្យ​របស់សមត្ថកិច្ច​សាកសព​នៅ​លេី​ខ្លួន​សព​ពំុ​មាន​ស្លាកស្នាម​អ្វី​ដែល​គួរឲ្យ​កត់​សំ​គាល់​ឡេីយ​។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close