ឃាតក​ ​រំលោភ​ ​និង​សម្លាប់​ក្មេងស្រី​ក្មេងប្រុស២នៅ​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ខេត្តព្រៃវែង​

​ជនសង្ស័យ​ដែល​បាន​រំលោភ​ក្មេងស្រី​អាយុ១០ឆ្នាំ​ ​និង​វាយ​ក្មេងប្រុស​អាយុ២ឆ្នាំ​បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ត្រូវ​បាន​សមត្ថកិច្ច​ឡោម​ព័ន្ធ​ចាប់បាន​ហើយ​កាលពី​រសៀល​ថ្ងៃទី២​ ​ខែមិថុនា​ ​ម្សិលមិញ​នៅ​ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ ​ជន​ដៃដល់​រួម​និង​ស្ត្រី​ម្នាក់ទៀត​ជា​ប្រពន្ធ​ ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​នៅ​ស្រុក​មេសាង​ ​ខេត្តព្រៃវែង​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ ​ហើយ​ដើម្បី​រៀប​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​។​

​សូម​បញ្ជាក់​ថា​ ​កាលពី​ល្ងាច​ថ្ងៃទី២៩​ ​ខែឧសភា​ ​មាន​ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​មួយ​បាន​កើ​ឡើង​ ​ដោយ​ជនល្មើស​បាន​ចាប់រំលោភ​កុមារី​ ​អាយុ១០ឆ្នាំ​ ​បន្ទាប់មក​ធ្វើសកម្មភាព​សម្លាប់​ទាំង​កុមារី​ ​និង​កុមារា​ជា​ប្អូន​អាយុ​ ​២ឆ្នាំ​កន្លះ​ ​ដែល​កំពុង​ដេក​នៅក្នុង​ផ្ទះ​ជាមួយគ្នា​។​

​ក្មេងប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាម​ៗ​នៅក្នុង​ផ្ទះ​ ​ហើយ​ក្មេងស្រី​ជា​បង​ត្រូវ​បាន​ក្រុម​គ្រួសារ​ព្យាយាម​ដឹក​ ​មក​សង្គ្រោះ​រហូតដល់​រាជធានី​ភ្នំពេញ​ ​តែ​មិន​អាច​ជួយសង្គ្រោះ​ជីវិត​ ​និង​បាន​ស្លាប់​បាត់បង់ជីវិត​នៅលើរថយន្ត​។​

​កុមារា​រងគ្រោះ​មានឈ្មោះ​ ​ផា​ ​សុខ​លី​ ​អាយុ២ឆ្នាំ​ ​និង​កុមារី​ជា​បង​មានឈ្មោះ​ ​ផា​ ​ស្រី​ល័ក្ខ​ ​អាយុ១០ឆ្នាំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close