សម្តេច​តេជោ​ប្រកាស​ឲ្យ​សមាជិក​បក្ស​ប្រជាជន​ ​នាំគ្នា​ពិសារ​នំបញ្ចុក​នៅ​ថ្ងៃទី៩​ ​មិថុនា​

​ដើម្បី​បន្សាប​សារ​នយោបាយ​របស់​បក្ស​ប្រឆាំង​ដែល​ធ្វើការ​អំពាវនាវ​ដល់​សមាជិក​របស់​ខ្លួន​នាំគ្នា​ពិសារ​នំបញ្ចុក​នៅ​ថ្ងៃទី៩​ ​មិថុនា​ ​ខាងមុខនេះ​ ​នៅ​ព្រឹកមិញ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​បាន​ប្រកាស​ដល់​សមាជិក​គណបក្សប្រជាជន​កម្ពុជា​ទាំងអស់​ឲ្យ​នាំគ្នា​ពិសារ​នំបញ្ចុក​នៅ​ថ្ងៃទី៩​ ​មិថុនា​ ​នោះ​ដែរ។​

​សម្តេច​បាន​លើកឡើង​ថា​ ​នំបញ្ចុក​ត្រូវ​បាន​គេ​យក​មក​ធ្វើជា​សារ​នយោបាយ​ ​ដោយ​បក្ស​ប្រឆាំង​បាន​ត្រៀម​យក​ថ្ងៃទី៩​ ​ឲ្យ​អ្នក​ដែល​គាំទ្រ​ខ្លួន​ពិសារ​នំបញ្ចុក​ ​ដូច្នេះ​ដើម្បី​បន្សាប​រឿង​នេះ​ ​សម្តេច​អំពាវនាវ​ដល់​សមាជិក​ទាំងអស់​ ​ពិសារ​នំបញ្ចុក​ទាំងអស់គ្នា​នៅ​ថ្ងៃទី៩ខាងមុខ​ ​ហើយ​ថា​ ​បើ​ឃ្លាន​ពេលណា​ ​ក៏​ហូប​ពេល​ហ្នឹង​ទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close