អាមេរិក​ត្រៀម​លក្ខណ​វាយប្រហារ​អ៊ីរ៉ង់​ ​ដោយ​បាន​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​

​ការ​ប្រឈមមុខ​ដាក់គ្នា​ ​រវាង​ ​អាមេរិក​ ​និង​អ៊ីរ៉ង់​ ​កាន់តែ​តានតឹង​ខ្លាំង​ឡើយ​ ​ក្រោយពេល​ ​អាមេរិក​ចាប់ផ្តើម​ ​ធ្វើ​សមយុទ្ធ​ជា​ទ្រង់ទ្រាយ​ធំ​ ​នៅ​តំបន់​សមុទ្រ​ ​អារ៉ាប់​ ​ជាប់​ព្រំដែន​ប្រទេស​អ៊ីរ៉ង់​ ​។​សកម្មភាព​ទាំងនោះ​បាន​ធ្វើឲ្យ​ ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពី​សង្គ្រាម​វាយប្រហារ​អ៊ីរ៉ង់​និង​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​។​

​នៅពេល​នេះ​នាវាផ្ទុកយន្តហោះ​ ​USS​ ​Abraham​ ​Lincoln​ ​របស់​អាមេរិក​ ​និង​ឧទ្ធម្ភា​គ​ច័ក្​រ​ ​យន្តហោះ​ចម្បាំង​ ​យន្តហោះ​ទម្លាក់​គ្រាប់​ ​B​-​52​ ​របស់​អាមេរិក​ ​បាន​ធ្វើ​សមយុទ្ធ​នៅ​តំបន់​សមុទ្រ​អារ៉ាប់​ ​។​ ​សកម្មភាព​ខាងលើ​ត្រូវ​បាន​អ្នកឯកទេស​ចាត់ទុកថា​ជា​ការ​ត្រៀម​លក្ខណ​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​។​

​សមុទ្រ​អារ៉ាប់​ ​ជាប់​ព្រំដែន​សមុទ្រ​ជាមួយ​អ៊ីរ៉ង់​ ​ហើយ​ការ​ធ្វើ​សមយុទ្ធ​ដែល​មាន​យុទ្ធសាស្ត្រ​វាយប្រហារ​ ​បង្កក្តី​បារម្ភ​កាន់តែ​ខ្លាំង​ ​ពី​សង្គ្រាម​អាមេរិក​ ​អ៊ីរ៉ង់​កើតឡើង​។​ ​កាលពី​ពាក់កណ្តាល​ខែ​ ​ឧសភា​កន្លងមក​ ​អាមេរិក​បាន​បញ្ជូន​ ​នាវាផ្ទុកយន្តហោះ​ ​USS​ ​Abraham​ ​Lincoln​ ​ចូលរួម​ធ្វើ​សមយុទ្ធ​ ​វាយលុក​ ​នៅ​តំបន់​ ​Kearsarge​ ​ក្នុង​សមុទ្រ​ ​អារ៉ាប់​។​

​អាមេរិក​បាន​បញ្ជូន​ ​នាវាផ្ទុកយន្តហោះ​ ​USS​ ​Abraham​ ​Lincoln​ ​ទៅកាន់​តំបន់​មជ្ឈិ​បូព៌ា​ ​កាលពី​ខែមុន​ ​ដោយមាន​យន្តហោះ​ចម្បាំង​ជាច្រើន​ ​។​ ​ព្រមទាំង​មី​ស៊ី​ល​ ​Patriot​ ​ទៅកាន់​ទីនោះ​ ​ដើម្បី​ ​ការពារ​ផលប្រយោជន៍​អាមេរិក​ ​។​

​ទំនាក់ទំនង​អាមេរិក​ ​និង​អ៊ីរ៉ង់​ ​កាន់តែ​អាក្រក់​ទៅ​ចាប់តាំងពី​អាមេរិក​ ​ដកខ្លួន​ចេញពី​កិច្ច​ព្រមព្រៀង​អ៊ីរ៉ង់​។​ ​កាលពី​ថ្ងៃទី២ខែមិថុនា​ ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ​លោក​ ​Mike​ ​Pompeo​ ​បាន​លើកឡើង​ថា​ ​អាមេរិក​នឹង​ពិភាក្សា​ជាមួយ​អ៊ីរ៉ង់​ ​នៅពេល​ដែល​ប្រទេស​នេះ​បញ្ចប់​សកម្មភាព​ ​ឌឺដង​ ​និង​ផលិត​អាវុធ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close