ម្ហូប​ខ្មែរ​ ​ទទួល​បាន​ជ័យលាភី​លេខ១​ ​ក្នុង​កម្មវិធី​ ​Best​ ​Asian​ ​Gourmet​ ​Challenge​ ​ឆ្នាំ២០១៩​ ​នៅ​ប្រទេស​ថៃ​

​លោក​ ​ឡុង​ ​ប៊ុ​ន​ហោ​ ​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​ ​និង​ជា​ប្រធាន​ដឹកនាំ​សមាជិក​ប្រតិភូ​ចូលរួម​ការប្រកួត​ប្រជែង​ ​អាហារ​អាស៊ី​ ​ឆ្នាំ២០១៩​(​ ​Best​ ​Asian​ ​Gourmet​ ​Challenge​)​បានឱ្យ​ដឹង​ថា​ ​ការប្រកួត​អាហារ​អាស៊ី​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ​ចាប់ផ្តើម​ថ្ងៃទី២៦​ ​ខែឧសភា​ ​ដល់​ថ្ងៃទី០១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​និង​បាន​ប្រកាស​លទ្ធផល​នៅ​រាត្រី​ថ្ងៃទី០១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ដោយមាន​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ ​រួមមាន​ ​មក​ពី​ប្រទេស​ថៃ​ ​កម្ពុជា​ ​ចិន​ ​កូរ៉េ​ខាងត្បូង​ ​ចិន​ហុងកុង​ ​វៀតណាម​ ​ចិន​ម៉ាកាវ​ ​ម៉ាឡេស៊ី​ ​កោះ​តៃវ៉ាន់​ ​ហ៊្វី​លី​ពីន​ ​ឥណ្ឌូណេស៊ី​ ​សិង្ហបុរី​ ​និង​ប៉ាគីស្ថាន​ ​។​ ​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​នោះ​ដែរ​ ​ក្រុម​ចុងភៅ​ល្បី​ៗ​មក​ពី​បណ្តា​ខេត្ត​ចំនួន​ ​៣០ក្នុង​ប្រទេស​ថៃ​ ​ក៏បាន​ចូលរួម​ផង​ដែរ​។​

​លោក​ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ផ្តើម​ចេញពី​រសជាតិ​ម្ហូប​ខ្មែរ​ចំនួន១០មុខ​ ​រួមមាន​៖​ ​ញាំ​ក្រូច​ថ្លុង​បង្គា​រ​ ​សាច់គោ​អាំង​ទឹកប្រហុក​ ​សម្លប្រហើរ​ ​អាម៉ុក​ត្រី​ ​ការី​សាច់​មាន់​ ​ឆា​កង្កែប​ម្រេច​កំពត​ ​ខ​ប៉េងប៉ោះ​ ​គ្រំ​បំពង​ជ្រក់ស្វាយ​ ​បាយ​សម្រូប​សណ្តែក​ខ្មែរ​ ​និង​សង់ខ្យាល្ពៅ​ ​បាន​ធ្វើ​ឱ្យ​សមាគម​ចុងភៅ​កម្ពុជា​ទទួល​បាន​ជ័យលាភី​លេខ១​ ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ចុងភៅ​ឆ្នើម​អាហារ​អាស៊ី​ ​(​ ​Best​ ​Asian​ ​Gourmet​ ​Challenge​ ​)​ ​ឆ្នាំ២០១៩​ ​ដោយ​ទទួល​បាន​ ​ពានមាស១​ ​មេ​ដោយ​មាស​ ​ប្រាក់​ ​និង​សំរឹទ្ធ​ ​សម្រាប់​បុគ្គល​ចំនួន២៧​ ​បន្ថែម​ទៀត​ ​និង​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ​ ​និង​ប្រជាជន​កម្ពុជា​។​

​លោក​ ​ង៉ូវ​ ​សេង​កាក់​ ​ប្រធានមន្ទីរ​ទេ​ចរណ៍​ខេត្តសៀមរាប​ ​បាន​ថ្លែង​ថា​ ​ជ័យលាភី​ទាំងនេះ​ ​ពិតជា​បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​។​ ​ពិត​ណាស់​ថា​ ​តាមរយៈ​នៃ​ការចូលរួម​ប្រកួតប្រជែង​នោះ​ ​បណ្តា​ប្រទេស​ក្នុង​តំបន់​ត្រូវ​បាន​ចាប់អារម្មណ៍​ចំពោះ​រសជាតិ​ម្ហូប​ខ្មែរ​ ​។​ ​ដូចគ្នា​នេះ​ដែរ​ ​បើ​យោង​តាម​យុទ្ធ​សាស្រ្ត​នៃ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ម្ហូប​ខ្មែរ​គឺជា​កម្មវត្ថុ​មួយ​ដែល​ក្រសួងទេសចរណ៍​ប្រើប្រាស់​យន្តការ​ ​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​បម្រើសេវា​កម្ម​ភោជនីយដ្ឋាន​ ​យកចិត្ត​ទុកដាក់​លើ​គុណភាព​អាហារ​ ​ទាំង​រសជាតិ​ ​អនាម័យ​ ​និង​សោភណភាព​ផង​ដែរ​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកទេសចរ​គេ​បាន​ភ្លក់​ ​ហើយ​ជាប់ចិត្ត​នឹង​ម្ហូប​ខ្មែរ​របស់​យើង​ ​ព្រោះ​ភ្ញៀវ​ទេសចរ​ភាគច្រើន​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​ ​គឺ​តែងតែ​ចង់​ភ្លក់​រស់​ជាតិ​ម្ហូប​ខ្មែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close