តុលាការ​សម្រេច​ដោះលែង​បុរស​ជនជាតិ​វៀតណាម១២នាក់​ដែល​យក​គ្រឿងចក្រ​ចូល​មក​ឈូស​ដី​ព្រៃ​កម្ពុជា​

​បុរស​ជនជាតិ​វៀតណាម​ចំនួន​ ​១២នាក់​ដែល​ពាក់ព័ន្ធ​ករណី​ឆ្លងដែន​ខុសច្បាប់​ ​និង​ឈូស​ឆាយដី​ព្រៃ​ខុសច្បាប់​ ​នៅ​ក្រុ​មហ៊ុ​ននុ​ភាព​សុភី​ ​តំបន់​អូរ​តា​យ៉ាក​ ​ស្ថិត​ក្នុង​ឧទ្យានជាតិ​វិរៈ​ជ័យ​ ​ឃុំ​តាវែងលើ​ ​ស្រុក​តាវែង​ ​ខេត្តរតនគិរី​ ​ត្រូវ​បាន​ចៅក្រម​តុលាការ​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ត្រឡប់​ទៅ​បក​រ​ទេស​វៀតណាម​វិញ​អស់ហើយ​ ​។​

​ប្រភព​ព័តិ​មាន​ពី​ពន្ធនាគារ​ភ្នំ​ស្វាយ​ ​ខេត្តរតនគិរី​ ​បាន​ឲ្យដឹង​ថា​ ​ជនជាប់ចោទ​ទាំង១២នាក់​ ​ត្រូវ​បាន​ដោះលែង​ ​នៅ​វេលា​ម៉ោង៥ល្ងាច​ថ្ងៃទី៣០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បន្ទាប់ពី​ខាង​ពន្ធនាគារ​ ​ទទួល​បាន​ដីការ​បង្គាប់​ឲ្យ​ដោះលែង​របស់​ចៅក្រម​តុលាការ​។​

​តាម​ដីការ​បង្គាប់​ឲ្យ​ដោះលែង​លេខ​ ​៥១៧​ ​រហូតដល់​លេខ​ ​៥២៨​ ​ចុះហត្ថលេខា​ដោយ​លោក​ ​ឡេង​ ​វណ្ណា​រិទ្ធិ​ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​រតនៈ​គិរី​ ​នៅ​ថ្ងៃទី៣០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បាន​បញ្ជាក់​ថា​ ​ជនជាតិ​វៀតណាម​ទាំង១២នាក់​ ​ត្រូវ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ​ឆ្លងដែន​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​ ​និង​បទ​ឈូស​ឆាយដី​ព្រៃ​ដើម្បី​ធ្វើជា​កម្ម​សិទ្ធ​ ​ប្រព្រឹត្ត​នៅ​ចំណុច​ក្រុ​មហ៊ុ​ននុ​ភាព​សុភី​ ​ស្ថិតនៅ​ក្នុង​តំបន់​ព្រំដែន​ភូមិសាស្ត្រ​ឃុំ​តាវែង​ ​ស្រុក​តាវែង​ ​ខេត្តរតនគិរី​ ​កាលពី​ថ្ងៃទី១៦​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​ ​បទល្មើស​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា២៩​ ​នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ ​និង​មាត្រា៥៦​ ​កថាខណ្ឌ​ទី៤​ ​មាត្រា៦២​ ​នៃ​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។​

​ការ​ដោះលែង​ជនជាតិ​វៀតណាម​ ​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការពិនិត្យ​របស់​តុលាការ​ខាងលើ​នេះ​ ​ត្រូវ​បាន​ម​ជ្ឃ​ដ្ឋាន​ទូទៅ​ងឿងឆ្ងល់​ថា​ ​ជនជាតិ​វៀតណាម​នាំ​គ្រឿងចក្រ​ ​ឆ្លងដែន​ចូល​បូរណភាពទឹកដី​កម្ពុជា​ ​ទាំងហ្វូង​ញ័រ​រញ្ជួយ​ព្រៃ​ដោយ​ខុសច្បាប់​ ​ចុះ​ហេតុអ្វី​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​ ​មាន​ទាំង​លោកស្នងការ​រង​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ ​វរៈ​យោធា​ការពារ​ព្រំដែន​ ​អាវុធហត្ថ​ខេត្ត​ ​ហេតុអ្វី​ពួកគេ​មិនដឹង​ ​និង​មិន​បង្ក្រាប​ ​ហើយ​ថែមទាំង​មិន​ជាប់ពាក់ព័ន្ធ​ទៀត​។​ ​ចំណែក​តុលាការ​ក៏​មិនបាន​កោះហៅ​មន្ត្រី​ណា​ម្នាក់​មក​សាកសួរ​ទេ​ ​ស្ងាត់​ៗ​ស្រាប់តែ​ដោះលែង​វិញ​ទាំង​ព្រលប់​អោយ​ត្រឡប់ទៅ​ប្រទេសកំណើត​វិញ​អស់​ទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close