មេគយ​ព្រែក​ចាក​ ​សម្រេច​ប្តឹង​អ្នកកាសែត​ ​online​ ​ជិត​ ​១០នាក់​ ​ទៅ​តុលាការ​ ​រឿង​ជេរប្រមាថ​ ​និង​ជ្រៀតជ្រែក​កិច្ចការ​ងារ​របស់​មន្ត្រី​សាធារណៈ​

​លោក​ ​ខាន់​ ​សុផល​ ​លោក​ព្រះរាជអាជ្ញា​រង​ ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​ ​បាន​ឲ្យដឹង​ថា​ ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត​ ​បាន​ទទួល​ពាក្យ​បណ្តឹ​ងរ​បស់​លោក​ ​យី​ ​ថុល​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ព្រែក​ចាក​ ​ដែល​បាន​ប្តឹង​អ្នកកាសែត​ជិត១០នាក់​ ​ពាក់ព័ន្ធ​នឹង​ករណី​ជេរប្រមាថ​ ​និង​ជ្រៀតជ្រែក​កិច្ចការ​ងារ​របស់​អ្នករាជការ​សាធារណៈ​។​

​លោក​ព្រះរាជអាជ្ញា​រង​បញ្ជាក់​ថា​ ​សំណុំរឿង​នេះ​នៅ​ពុំ​ទាន់​ត្រូវ​បាន​ចាត់​ជូន​តំណាង​អយ្យការ​រូប​ណា​ ​ជា​អ្នកចាត់ការ​នៅឡើយ​ទេ​។​

​យ៉ាងណាក៏ដោយ​ ​បើ​តាម​ពាក្យ​បណ្តឹង​ ​លោក​ ​យី​ ​ថុល​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ ​ព្រែក​ចាក​ ​បាន​ប្តឹង​អ្នកកាសែត​ទាំង​ជិត​ ​១០នាក់​ ​ចំនួន​ ​៣បទល្មើស​រួមមាន​៖​ ​បទ​ ​ជេរប្រមាថ​ចំពោះ​អ្នករាជការ​សាធារណៈ​,​ ​បទ​ ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​ ​និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញមុខ​ងារ​សាធារណៈ​ ​ដោយ​ទាមទារ​សំណង​ជំងឺចិត្ត​ ​ចំនួន១០ម៉ឺន​ដុល្លារ​។​

​អ្នកកាសែត​ដែល​រង​បណ្តឹ​ងរ​បស់​លោក​ ​យី​ ​ថុល​ ​ប្រធាន​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ ​ព្រែក​ចាក​រួមមាន​៖​
​-​ទី១លោក​ ​ហ៊ុន​ ​សុខា​ ​ជា​ប្រធាន​សារពត៌មាន​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​ ​និង​ជានា​យក​ផ្សាយ​ព័ត៌មាន​ប្រជាជន​កម្ពុជា​ ​(​CPNTV​)​
​-​ទី២លោក​ ​ចន​ ​យូ​ដេ​ត​ ​ជាស​មា​ជិ​ក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​
​-​ទី៣លោក​ ​ស៊ាង​ ​ប៊ុ​ន​សុង​ ​ជាស​មា​ជិ​ក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​
​-​ទី៤លោក​ ​ទុំ​ ​ឆោម​ ​ជាស​មា​ជិ​ក​នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ​
​-​ទី៥លោក​ ​ប៉ែន​ ​រ៉ា​ ​ជាស​មា​ជិ​ក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​
​-​ទី៦លោក​ ​កែវ​ ​សុផាត​ ​ជាស​មា​ជិ​ក​នៃ​ក្លឹប​អ្នកកាសែត​ឯករាជ្យ​
​-​ទី៧លោក​ ​ជី​ ​ពេជ្រ​ ​ជាស​មា​ជិ​ក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​
​-​ទី៨លោក​ ​អ៊ុត​ ​ប៊ុ​ន​ធឿន​ ​ជាស​មា​ជិ​ក​នៃ​ក្លិប​អ្នកកាសែត​ឯករាជ្យ​ ​និង​បក្ខពួក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close