ស្រវឹងស្រា​បើកបរ​ ​ជ្រុល​ទៅ​បុក​រថយន្ត​ពីក្រោយ​រង​របួសធ្ងន់​កណ្តាល​ស្ពាន​អាកាស​ស្ទឹងមានជ័យ​

​(​ភ្នំពេញ​)​ ​៖​ ​បុរស​ម្នាក់​ដែល​ទំនង​ចេញពី​ផឹកស៊ី​ស្រវឹង​ជោគជាំ​ ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​និង​រថយន្ត​ហាយ​ឡែន​ឌ័រ​ ​ដែល​កំពុង​ធ្វើដំណើរ​ក្នុង​ទិសដៅ​ស្របគ្នា​ចំពី​ក្រោយ​ពេញទំហឹង​ ​បណ្តាល​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ ​ហោះ​ផ្លោង​ផ្ទប់​និង​កញ្ចក់​រថយន្ត​រង​របួស​ ​ហូរឈាម​ស្រោច​ខ្លួន​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១១និង៣០នាទី​ ​យប់​ថ្ងៃទី៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នៅ​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ១​ ​ខណ្ឌមានជ័យ​។​ ​

តាម​ប្រភព​ពត៌មាន​ ​ពី​ន្លែង​កើតហេតុ​ ​បាន​ឲ្យដឹង​ថា​ ​មុន​ពេល​កើតហេតុ​ ​គេ​បានឃើញ​ ​រថយន្ត​ម៉ាក់​ ​ហាយ​ឡែន​ឌ័រ​ពណ៌ទឹកប្រាក់​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2AS​ ​-​9230​ ​បើកបរ​ដោយ​បុរស​ម្នាក់​ ​រួម​ដំណើរ​ជាមួយ​និង​ ​ភ្ញៀវ​ជនជាតិ​ចិន​ម្នាក់​ ​បាន​ធ្វើដំណើរ​តាមផ្លូវ​ ​២៧១​ ​ក្នុង​ទិសដៅ​ ​ពី​ជើង​ទៅ​ត្បូង​ ​ឆ្លងកាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ ​ខណៈ​មកដល់​កើតហេតុ​ ​ក៍​ស្រាប់តែ​បុរស​ម្នាក់​វ័យ​ប្រហែល​ជាង២០ឆ្នាំ​ ​មិនដឹង​ថា​ចេញពី​កម្ម​វី​ធី​ផឹកស៊ី​នៅ​ទីណា​នោះ​ទេ​ ​គឺ​បាន​ជិះ​ម៉ូូ​តូ​ម៉ាក​ ​ហុងដា​ ​ឃ្លីក​ ​ពណ៌ស​ ​ពាក់​ស្លាក​លេខ​ ​សៀមរាប​ ​1P​ ​5250​ ​បាន​ធ្វើដំណើរ​មក​ ​ក្នុង​ទិសដៅ​ស្របគ្នា​ ​ក្នុង​ល្បឿន​លឿន​ ​ព្រមទាំង​ស្រវឹង​ផង​នោះ​ ​ក៍​បាន​ជ្រុល​ទៅ​បុក​និង​ ​រថយន្ត​ ​ហាយ​ឡែន​ឌ័រ​ ​ចំពី​ក្រោយ​ពេញទំហឹង​ ​បណ្តាល​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​ ​ហោះ​ផ្លោង​ផ្ទប់​និង​កញ្ចក់​រថយន្ត​ខាងក្រោយ​ ​បែក​ទាំង​កញ្ចក់​និង​បែក​ទាំង​ក្បាល​អ្នក​បើក​ម៉ូតូ​ ​ហូរឈាម​ស្រោច​ពេញ​ខ្លួន​រង​របួសធ្ងន់​ ​តែ​ភ្លាម​ៗ​ជនរងគ្រោះ​មិនព្រម​ទៅពេទ្យ​នោះ​ទេ​ ​គឺ​រង​ចាំ​ទាល់តែ​សាច់ញាតិ​មក​ ​ទើប​យល់ព្រម​ទៅ​មន្ទី​ពេទ្យ​ ​។​ ​ដោយឡែក​ខាង​ម្ចាស់​រថយន្ត​វិញ​មិនបាន​បើក​រត់​ទេ​ដោយសារ​គាត់​មិនជា​អ្នក​ខុស​ ​ហើយ​រថយន្ត​របស់​គាត់​ ​គ្រាន់តែ​ខូចខាត​បែក​កញ្ចក់​ក្រោយ​រថយន្ត​តែប៉ុណ្ណោះ​។​ ​

​ក្រោយពេល​កើតហេតុ​ ​រថយន្ត​និង​ម៉ូតូ​ ​ត្រូវ​បាន​សមត្ថកិច្ច​ជំ​នាញ់​ចរាចរណ៍​ខណ្ឌមានជ័យ​ ​បាន​ចុះទៅ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close