សង្ស័យ​ស្រវឹង​ទៀតហើយ​ ​បើកឡាន​ទៅ​បុក​រះ​កង់​បី​ ​និង​រទេះ​លក់​សាច់​អាំង​ ​លុះ​ប្រជា​ពល​ដ្ឋ​ដេញ​ចាប់បាន​ ​បែរជា​ចង់​ផ្ទុះ​ហិង្សា​ផ្អើល​សមត្ថកិច្ច​

​យុវជន​ពីរ​នាក់​ដែល​ស្រវឹងស្រា​ជោគជាំ​ ​បាន​បើករថយន្ត​ ​CAMRY​ ​L​-​E​ ​មួយ​គ្រឿង​បោះពួយ​ទៅ​បុក​រះ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ក្រ​ឡាប់​ផ្ងា​ជើងម្ខាង​ ​រួច​បន្ត​បុក​រទេះ​លក់​សាច់​អាំង​និង​រទេះ​លក់​ខ្ចៅ​និង​កាំជណ្តើរ​ដាក់​តាំង​លក់​តាម​ចិញ្ចើម​ផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ​ ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​។​ ​ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​រាប់​រយ​ម៉ែត្រ​ ​ហើយក៏​ត្រូវ​ប្រជា​ពល​ដ្ឋ​រ​ដេញ​ចាប់បាន​មកវិញ​ ​និង​បំរុង​ផ្ទុះ​ហិង្សា​រដាក់​គ្នា​រវាង​ម្ចាស់​រថយន្ត​និង​ម្ចាស់​ម៉ូតូ​កង់​បី​ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ទាន់ពេល​វេលា​។​

​ហេតុការណ៍​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១និង២០នាទី​យប់​ ​ថ្ងៃទី៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩ស្ថិតនៅ​ចំណុច​មុខ​ ​KTV​ ​ស្ទឹង​លាភ​ ​តាម​បណ្តោយ​ផ្លូវ១៩៨៦​ ​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ​ខណ្ឌ​សែនសុខ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា​ ​មុន​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់​ស្រវឹង​ជោគ​បើករថយន្ត​ ​CAMRY​ ​L​-​E​ ​មួយ​គ្រឿង​ពណ៌ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​2AP​-​8487​ ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ១៩៨៦ទិសដៅ​ពី​លិចទៅ​កើត​ ​ខ​ណះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ ​ពណ៌ស​ ​ពាក់​ស្លាក​លេខ​កណ្តាល​ ​1AB​-​8838​ ​បើកបរ​ដោយ​បុរស​ម្នាក់​ស្រប​ទិសដៅ​គ្នា​នៅ​ខាងមុខ​បត់​ត្រឡប់​ក្រោយ​ចំ​ផ្នែក​ខាងស្តាំ​ខាងក្រោយ​ក្រ​ឡាប់​ផ្ងា​ ​ជើងម្ខាង​ចំណែក​រថយន្ត​បាន​រេ​ចង្កូត​មក​ខាងស្តាំ​ជ្រុល​ទៅ​បុក​រទេះ​លក់​សាច់​អាំង​និង​រទេះ​ខ្ចៅ​និង​កាំជណ្តើរ​ដាក់​តាំង​លក់​តាម​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​។​

​ភ្លាម​ៗ​នោះ​ដែរ​ថ​យន្ត​បង្ក​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះ​ទេ​បាន​ព្យាយាម​បើក​រត់​រាប់​រយ​ម៉ែត្រ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ចាប់បាន​មក​វិ​ញនិងបំុង​ផ្ទុះ​ហិង្សា​ដាក់គ្នា​រវាង​ម្ចាស់​រថយន្ត​និង​ម្ចាស់​ម៉ូតូ​កង់​បី​តែ​ត្រូវ​បាន​សមត្ថកិច្ច​ ​មូល​ដ្ឋាន​ក៍​ដូច​កម្លាំង​អ​-​ហ​ខណ្ឌ​សែនសុខ​ចុះ​មក​ជួយ​អន្តរាគមន៍​ទាន់ពេល​វេលា​។​

​ក្រោយ​កើតហេតុ​ ​សម​ត្ថ​កិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ម៉ូតូ​កង់​បី​រទេះល​ក​ដូរ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​រង​ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close