ជិត​ពី​ខែ​ ​ទើប​ឃើញ​ប្អូនស្រី​ ​គីម​ ​ជុង​អ៊ុន​ ​បង្ហាញខ្លួន​ ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ ​ទទួលទណ្ឌកម្ម​

​ប្អូន​ស្រី​គី​ម​ជុង​អ៊ុន​ ​បាន​បាត់មុខ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ក្រោយពេល​ ​រយៈពេល៥២ថ្ងៃ​មក​ហើយ​ ​ដោយមាន​ព័ត៌មាន​ចចាម​អារាម​ថា​ ​នាង​ត្រូវ​រង​ទណ្ឌកម្ម​ ​ក្រោយ​ជំនួប​ជាមួយ​លោក​ត្រាំ​បរាជ័យ​មិន​មាន​សេ​ក្តី​ប្រកាស​រួម​។​ ​កន្លងមក​ ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី​ ​ក៏​មិនឃើញ​វត្តមាន​របស់​ ​លោកស្រី​ ​Kim​ ​Yo​ ​Jong​ ​អមដំណើរ​ដូច​រាល់​លើក​។​

​លោកស្រី​ ​Kim​ ​Yo​ ​Jong​ ​ប្អូនស្រី​ដ៏​មានអំណាច​របស់​មេដឹកនាំ​ ​គី​ម​ជុង​អ៊ុន​ ​និង​ជា​មនុស្សជំនិត​ ​បំផុត​ ​របស់​ ​បាន​បង្ហាញខ្លួន​ជា​សាធារណ​ ​ក្រោយពេល​មាន​ពាក្យ​ចចាម​អារាម​ថា​ ​ត្រូវ​ទទួលទណ្ឌកម្ម​ ​ដោយសារតែ​ការរៀបចំ​កិច្ចប្រជុំ​ ​ជាមួយ​លោក​ត្រាំ​លើក​ទីពីរ​មិន​ទទួល​បាន​ជោគជ័យ​។​

​សារព័ត៌មាន​យ៉ុន​ហាប់​របស់​កូរ៉េ​ខាងត្បូង​បាន​ផ្សាយ​ថា​ ​លោកស្រី​ ​Kim​ ​Yo​ ​Jong​ ​និង​បងប្រុស​ ​គី​ម​ជុង​អ៊ុន​ ​បាន​ចូលរួម​ពីធី​ ​សម្តែង​ ​ដែល​មានឈ្មោះ​ថា​«​ដី​របស់​ប្រជាជន​»​ ​បាន​រៀបចំ​ឡើយ​នៅក្នុង​ ​ពហុ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី២ខែមិថុនា​កន្លងមក​។​ ​លោកស្រី​ ​Kim​ ​Yo​ ​Jong​ ​បាន​អវត្តមាន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​តាំងពី​ខែមេសា​ ​មក​ទល​ពេលនេះ​។​

​លោកស្រី​ ​Kim​ ​Yo​ ​Jong​ ​បាន​ដើរតួ​នាទី​ជា​លេខា​ផ្ទាល់​របស់​មេ​ដឹក​នាំ​គី​ម​ជុង​អ៊ុន​ ​។​លោកស្រី​ ​Kim​ ​Yo​ ​Jongតែងតែ​បង្ហាញខ្លួន​ ​នៅ​ក្បែ​មេដឹកនាំ​ ​កូរ៉េខាងជើង​ ​ជានិច្ច​ ​រាល់ពេល​បំពេញ​ទស្សនកិច្ច​ទៅក្រៅ​ប្រទេស​ ​ពេ​សេស​គឺ​ជំនួប​ ​ជាមួយ​លោក​ត្រាំ​ពីលើ​ក​ ​កន្លងមក​ ​ក៏ដូចជា​ ​ជំនួប​ ​ជាមួយ​ចិន​ ​និង​ ​កូរ៉េ​ខាងត្បូង​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close