ប្រា​យុទ្ធ​ ​ចាន់​ ​អូ​ចា​ ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ ​ថៃ​ទី៣០ថៃ​ ​ក្រោយ​ការបោះឆ្នោត​សភា​

កាលពី​ថ្ងៃទី​ ​៥ខែមិថុនា​ ​សភា​ថៃ​បាន​បោះឆ្នោត​ជ្រើស​រើ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន​ ​អូ​ចា​ ​មក​ពី​គណបក្ស​ ​Palang​ ​Pracharath​ ​ឡើង​ដឹកនាំ​ប្រទេស​ថៃ​ ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ទី៣០​។​

​ប្រភព​បាន​បន្ត​ថា​ ​លោក​ ​ប្រា​យុទ្ធ​ ​ទទួល​បាន​សំឡេង៥០០​ ​ដោយឡែក​គូប្រឆាំង​របស់​លោក​ ​គឺ​ ​Thanathorn​ ​Juangroongruangkit​ ​ទទួល​បាន​សំឡេង២៤៤សំឡេង​ ​។​ ​សមាជិករដ្ឋសភា​ ​និង​សមាជិកព្រឹទ្ធសភា​ទាំងពីរ​ស្ថាប័ន​នេះ​ ​រួមគ្នា​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ ​ស្រប​ទៅតាម​រដ្ឋធម្មនុញ្ញ​ ​បន្ទាប់ពី​ការបោះឆ្នោត​សកល​ត្រូវ​បាន​បញ្ចប់​ ​កាលពី​ថ្ងៃទី២៤​ ​ខែមីនា​ ​ឆ្នាំ២០១៩នោះ​ ​។​

​តាមពិត​ទៅ​ ​គេ​ត្រូវការ​សំឡេង​គាំទ្រ​តែ៣៧៥សំឡេង​ប៉ុណ្ណោះ​ ​ក្នុងចំណោម​សំឡេង​សរុប៧៤៨សំឡេង​ ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ ​។​ ​សមាជិកព្រឹទ្ធសភា​ថៃ​ទាំង២៥០នាក់​ ​គឺ​មិនបាន​ឡើង​កាន់​តំណែង​តាមរយៈ​ការបោះឆ្នោត​របស់​ប្រជាជន​នោះ​ទេ​ ​ប៉ុន្តែ​ជា​ការ​ជ្រើសរើស​ដោយ​រដ្ឋាភិបាល​យោធា​ ​ដែល​លោក​ប្រា​យុទ្ធ​ ​ជានា​យក​រដ្ឋមន្ត្រី​ ​បន្ទាប់ពី​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ស្របច្បាប់​លោក​ស្រី​យីង​ឡាក់​ ​ស៊ី​ណា​វ៉ា​ត្រា​ ​។​

​លោក​ប្រា​យុទ្ធ​ ​ដែល​បាន​ឡើង​កាន់អំណាច​តាំងពី​ឆ្នាំ២០១៤​ ​នោះ​ ​នៅពេល​បន្ត​ទៅមុខ​ទៀត​នេះ​ ​នឹង​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ​ ​ដែល​មាន​គណបក្ស​សម្ពន្ធមិត្ត​ចំនួន១៩គណបក្ស​ ​ចូលរួម​ជាមួយ​គណបក្ស​ ​Palang​ ​Pracharath​ ​។​

​លោក​ប្រា​យុទ្ធ​ ​នឹង​បង្កើត​គណៈរដ្ឋ​មន្ត្រី​មួយ​ ​ដែល​មាន​រដ្ឋមន្ត្រី​ច្រើន​បំផុត​ចំនួន៣៦រូប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close