អភិបាលខេត្ត​ឧត្តរមានជ័យ​ ​ប្រកាស​ឲ្យ​ដំណើរការ​ច្រកចេញ​ចូល​តែមួយ​ស្រុក​បន្ទាយអំពិល​

​ឯកឧត្តម​ ​ប៉ែន​ ​កុសល្យ ​អភិបាលខេត្ត​ឧត្តរមានជ័យ​ ​នា​រសៀល​ថ្ងៃទី០៦​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ពិធី​ប្រកាស​ដាក់អោយ​ដំណើរការ​ ​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ ​និង​កា​រិយា​លយ័​ប្រជាពលរដ្ឋ​ស្រុក​បន្ទាយអំពិល​។​

​ក្នុង​ពិធី​ដាក់ឲ្យ​ដំណើរការ​នោះ​ ​មាន​ការ​អញ្ចើញ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​អភិបាលរងខេត្ត​ ​មេបញ្ជាការ​រង​កងកម្លាំង​ទាំ​បី​ ​ប្រធាន​ ​អនុ​ប្រធាន​មន្ទី​ជុំវិញ​ខេត្ត​ ​លោក​អភិបាលក្រុង​ស្រុក​ ​អាជ្ញាធរ​ពាក់​ពន្ធ័​ ​មន្ត្រី​រាជការ​ ​បងប្អូន​ប្រជាពលរដ្ឋ​ ​សិស្សានុសិស្ស​ ​សរុប៦២៥នាក់​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​រៀបចំ​ពិធី​ពិសា​នំបញ្ចុក​សាមគ្គី​ ​ប្រកបដោយ​ភាព​សប្បាយរីករាយ​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​ព្រមទាំង​ប្រជាពលរដ្ឋ​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close