ខឹង​លោកសង្ឃ​ ​ស្រោចទឹក​ឲ្យហើយ​ធ្វើឲ្យ​យីអ៊ុន​ដាក់​ ​យក​កាំ​ភ្លើង​ស៊េរី​ទនើ​បតាម​បាញ់​ដល់​កុ​ដ្ឋ​ ​ផ្អើល​សមត្ថកិច្ច​ឃាត់ខ្លួន​

​ស្រ្តី​ជើងខ្លាំង​ម្នាក់​ដោយសារតែ​រឿង​ព្រះសង្ឃ​មួយ​អង្គ​ស្រោចទឹក​អោយ​ហើយ​ធ្វើអោយ​យីអ៊ុន​ដា​ក់​រក​ស៉ី​និង​ដេកមិនលក់​ ​ដោយមាន​អារម្មណ៍​ដូច​ត្រូវ​អំពើ​ ​ដែល​ស្រោចទឹក​កាលពី​ក្នុង​អំឡុង​ខែ០៥ឆ្នាំ២០១៧​ ​ដោយ​ខឹង​ពេក​បាន​យក​កាំភ្លើង​ស៊េរី​ទំនើប​មួយ​ដើម​តាម​បាញ់​លោក​ដល់​កុ​ដ្ឋ​ ​ផ្អើល​សមត្ថកិច្ច​ឃាត់​ខ្លួ​នភ្លាមៗ​ ​។​

​ក​រណីប្រ​ត្តិ​បត្តិ​ការ​បង្ក្រាប​ជាក់ស្ដែង​ ​ករណី​ប៉ុនប៉ង​ឃាតកម្ម​(​ដក​អាវុធ​ខ្លី​បាញ់​ចំនួន០២គ្រាប់​)​និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អ​នុញ្ញា​ត្តិ​នេះ​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦និង៣០នាទី​ព្រលប់​ថ្ងៃសុក្រ​ ​នៅ​ចំណុច​ក្នុង​កុ​ដ្ឋ​លេខ២៣វត្ត​សា​រ៉ា​វ័ន្ត​ ​ផ្លូវ​លេខ១៧៨ភូមិ​ទី៩​ ​សង្កាត់​ជ័យជំនះ​ ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

​មន្រ្តី​នគរបាល​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ​បាន​ឲ្យដឹង​ថា​ ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ​ផាន​ ​ស្រី​លីន​ ​ភេទ​ស្រី​អាយុ២៨ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​នៅផ្ទះ​ ​មាន​ទីលំនៅ​ផ្ទះ​ជួល​ជាន់ទី២ផ្លូវ​លេខ២១៧សង្កាត់​អូ​ឬស្សី​ទី៤ខណ្ឌ៧មករា​រាជធានី​ភ្នំពេញ​ ​ពី​បទ​ ​ប៉ុនប៉ង​ឃាតកម្ម​(​ដក​អាវុធ​ខ្លី​បាញ់​ចំនួន០២គ្រាប់​)​និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ ​។​ ​

​វត្ថុ​តាង​ចាប់​យក​បាន​:​ ​អាវុធ​ខ្លី​មួយ​ដើម​ម៉ាកZORAKI.M906​ ​លេខ០០០១២៦​.​បង់​មួយ.គ្រាប់​ចំនួន០២គ្រាប់.ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាកVIVOពណ៌ឈាមជ្រូក.លុយ​ចំនួន១០០ដុល្លារ.លុយ​ខ្មែរ​ចំនួន២មឺុ​នរៀ​លនិង​កាបូបស្ពាយ​ពណ៌​ស្លែ​មួយ​។​

​តាម​មន្រ្តី​សមត្ថកិច្ច​ថា​ ​មុខ​ពេល​កើតហេតុ​ ​នៅ​វេលា​ម៉ោង៦និង៣០នាទី​ព្រលប់​ថ្ងៃទី០៧​ ​ខែមិថុនា​ឆ្នាំ២០១៩​ ​ជនរងគ្រោះ​ឈ្មោះ​សឿ​នពិ​សិទ្ធ​ ​ភេទប្រុស​អាយុ២៨ឆ្នាំ​ជា​ព្រះសង្ឃ​កំពុង​គង់នៅ​វត្ត​សារា​វ័ន្ត​ផ្លូវ​លេខ១៧៨សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ​ ​ពេលនោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ​ផាន​ ​ស្រី​លីន​ ​ភេទ​ស្រី​អាយុ២៨ឆ្នាំ​បាន​ដើរចូល​ទៅ​ក្នុង​កុ​ដ្ឋ​លេខ២៣ដើម្បី​ជួប​ជនរងគ្រោះ​រឿង​ស្រោចទឹក​ឲ្យហើយ​ធ្វើឲ្យ​យីអ៊ុន​ដា​ក់​រក​ស៉ី​ ​និង​ដេកមិនលក់​ ​ដោយមាន​អារម្មណ៍​ដូច​ត្រូវ​អំពើ​ ​ដែល​ស្រោចទឹក​កាលពី​ក្នុង​អំឡុង​ខែឧសភា​ឆ្នាំ២០១៧​ ​ដោយ​ខឹង​ពេក​ ​បាន​ដក​អាវុ​ខ្លី​ខាងលើ​បាញ់​ចំនួន០២គ្រាប់​តែ​ពុំ​ត្រូវ​រង​របួស​ទេ​ក៏​មានការ​ផ្អើលឆោឡោ​ ​ពេលនោះ​ត្រូវ​បាន​កំលាំង​ល្បាត​របស់​ប៉ុស្តិ៍​ជ័យជំនះ​និង​កំលាំង​ផ្នែក​យុត្តិធម៌​ឃើញ​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​អាវុធ​ខ្លី​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។

​នៅចំពោះមុខ​សមត្ថកិច្ច​ ​ជនសង្ស័យ​បាន​សារភាព​ថា​ ​អាវុធ​ខ្លី​ម៉ាក​ ​ZORAKI.M906​ ​លេខ000126​ ​ជនសង្ស័យ​បាន​ទិញ​តំលៃ១៥០០ដុល្លារ​នៅ​ប្រទេស​ថៃ​ ​កាលពី​ខែមេសា​ឆ្នាំ២០១៩​ ​។​ ​ជនសង្ស័យ​មិនធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ទេ​(​តាម​រយះ​ធ្វើតេស្ត​ទឹកនោម​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តា​ផ្លូវច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close