អភិបាល​រាជធានី​ភ្នំពេញ​ចូលរួម​ហូប​នំបញ្ចុក​សន្តិភាព​នៅ​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​

​នា​ព្រឹក​ថ្ងៃអាទិត្យ​ ​ទី០៩​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​ហូប​នំបញ្ចុក​សាមគ្គីភាព​ជាមួយ​បងប្អូន​មន្រ្តី​រាជការ​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​និង​បងប្អូន​សមាជិក​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​ ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​នៃ​មូលនិធិ​ត្រីចក្រយាន​កម្ពុជា​តប​តាម​ការ​អំពាវនាវ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ការ​ជួបជុំ​ទទួលទាន​នំបញ្ចុក​ជាម​ហា​គ្រួសារ​ខ្មែរ​នា​ពេលនេះ​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព​ ​មិត្តភាព​ ​ការ​លើកស្ទួយ​ផលិតផល​ខ្មែរ​ ​ដែល​នំបញ្ចុក​នេះ​ ​គឺជា​អាហារ​របស់​ខ្មែរ​មួយ​ប្រភេទ​ដ៏​ពេញនិយម​នៅ​គ្រប់តំបន់​ដោយ​ប្រជាពលរដ្ឋ​ ​ចូលចិត្ត​ទទួលទាន​បំផុត​មិនថា​ ​ទទួលទាន​ជាប្រចាំ​ថ្ងៃ​ ​ឬ​ពេល​មានបុណ្យ​ទាន​ ​ម្តង​ៗ​នោះ​ទេ​ ​គេ​តែង​រៀបចំ​នំបញ្ចុក​មក​ទទួលភ្ញៀវ​ជា​ធម្មតា​និង​ដោយ​ក្តី​រីករាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close