ពិធីហូបនំបញ្ចុកតេជោសន្តិភាពនៅវត្តមង្គលបុស្បូវ
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី ៩ ខែមិថុនា ឆ្នាំ ២០១៩ លោក តូច គន្ធា ប្រធានក្រុមការងារចុះជួយសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីតេជោសន្តិភាព នៅវត្តមង្គលបុស្បូវ (ហៅវត្តបុស្បូវ) ដើម្បីបង្កើនភាពស្និតស្នាល និងសប្បាយរីករាយដែលយើងទាំងអស់គ្នាបានរស់នៅដោយសុខសាន្ត ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មុននឹងចាប់ផ្តើមកម្មវិធីហូបនំបញ្ចុកសាមគ្គីតេជោសន្តិភាព លោក តូច គន្ធា បានធ្វើពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និង លោកចៅសង្កាត់មេភូមិ ទាក់ទងទៅនឹងការលំបាកផ្សេងៗ។
ក្រោយពីសំណេះសំណាលចប់ត្រូវបានប្រជាពលរដ្ឋអបអរសាទរនិងសប្បាយរីរាយឥតឧបមា ពីព្រោះតាំងពីលោក តូច គន្ធា មកធ្វើជាគណៈពង្រឹងនៅសង្កាត់នេះធ្វើឲ្យមានភាពរីកចំរើនច្រើនទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ។ ពិធីហូបនំបញ្ចុកសាមគ្គីតេជោសន្តិភាពក៍បានចាប់ផ្តើម បងប្អូនប្រជាពលរដ្ឋព្រមទាំងក្រុមការងារចូលរួមពិសារដោយក្តីរីរាយជាទីបំផុត៕
ដោយ៖ សំ ប្រិយង៉ាម
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។